បេក្ខជនត្រៀមប្រឡងបាក់ឌុប ចាប់ផ្ដើមបន់ស្រន់ សុំកម្លាំងចិត្ត
- 2019-08-18 04:56:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេក្ខជនត្រៀមប្រឡងបាក់ឌុប ចាប់ផ្ដើមបន់ស្រន់ សុំកម្លាំងចិត្ត
ចន្លោះមិនឃើញ
ព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩ នៅមុនមួយថ្ងៃនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សិស្សានុសិស្សដែលត្រៀមប្រឡងបានមកបន់ស្រន់សុំកម្លាំងចិត្ត ឲ្យការប្រឡងទទួលបានជោគជ័យ នៅរង្វង់មូលតាខ្មៅ។
ក្រៅពីបេក្ខជនត្រៀមប្រឡង គេសង្កេតឃើញមានអាណាព្យាបាល ក៏បាននាំកូនៗមកបន់ស្រន់ និងមកពីនិត្យឈ្មោះ ដើម្បីឲ្យប្រាកដថា កូនៗពិតជាមានឈ្មោះប្រឡង ក៏ដូចជាមកផ្ដល់កម្លាំងចិត្តដល់កូនៗផងដែរ។ «ខ្ញុំមកទីនេះ ដើម្បីមកផ្ដល់កម្លាំងចិត្តឲ្យកូន ដោយនាំកូនមកពិនិត្យឈ្មោះផង និងបន់ស្រន់ផង»។ នេះជាសម្ដីម្ដាយ យុវតីឃឹម ប៊ីលីហ្សា ដែលមកជាមួយកូនបន់ស្រន់នៅរង្វង់មូលតាខ្មៅ។
ការបន់ស្រន់គ្រាន់តែជាផ្នែកមួយជួយស្មារតី ប៉ុន្ដែអ្វីដែលសំខាន់គឺសមត្ថភាព។ យុវតី ឃឹម ប៊ីលីហ្សា រៀននៅវិទ្យាល័យជាស៊ីមព្រែអញ្ចាញ ដែលមកប្រឡងនៅតាខ្មៅ បានរៀបរាប់ប្រាប់ Sabay ថា «ខ្ញុំបានត្រៀមរួចរាល់អស់ហើយតាំងពីដើមឆ្នាំ ហើយក៏បានត្រៀមសំលៀកបំពាក់រួចដែរ ដើម្បីត្រៀមប្រឡងស្អែក។ ប៉ុន្ដែអារម្មណ៍ភ័យអរនៅតែមាន»។