ម៉ែដឹងថាកូនកំពុង​ភ័យអរ តែម៉ែភ័យជាងកូនទៅទៀត ម៉ែចង់​ឲ្យ​កូន​ប្រឡង​ជាប់​បាក់ឌុប

  • 2019-08-18 05:59:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មិនមែនជាថ្ងៃ​របស់​ម៉ែត្រូវ​ប្រឡង​ទេ ប៉ុន្ដែ​ម៉ែបន់ស្រន់​ចង់​ឲ្យ​កូន​ប្រឡង​ជាប់​។ ទាំង​នេះ​គឺជា​ទឹក​ចិត្ត​របស់​ម្ដាយមក​បន់​ស្រន់​ចង់​ឲ្យ​កូន​ៗ​ប្រឡង​ជាប់​បាក់ឌុប ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ស្អែក ទី១៩ ខែសីហា ឆ្នាំ ២០១៩។

ខាង​ក្រោម​នេះ គឺជា​បណ្ដុំ​រូបភាព​ ទាំង​អាណាព្យាបាល និង​កូនៗ បាន​មក​បន់ស្រន់​នៅ​វិទ្យាល័យឥន្ទ្រទេវី នារាជធានី​ភ្នំពេញ

ខាងក្រោម​នេះ គឺជា បេក្ខជន​សម្រុក​ទៅ​ពិនិត្យ​ឈ្មោះ មុន​ការ​ប្រឡង​មក​ដល់

គួរបញ្ជាក់​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៩នេះ​ ​មាន​មណ្ឌល​ប្រឡង​សរុប​ ​២០២​ ​មណ្ឌល​ ​ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​ ​៧៥​ ​មណ្ឌល​ ​និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ ​១២៧​ ​មណ្ឌល​មាន៤៧២៥​ ​បន្ទប់​ ​ដោយមាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​ ១សែន១ម៉ឺន៧ពាន់ ០២៤​នាក់​ ​ស្រី​ ​៦០ ៤២១​ ​នាក់​ ​ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​ ​៤៤ ៦៨៣នាក់​ ​ស្រី២៥ ២៨៥នាក់​ ​មាន១ ៨១០បន្ទប់​ ​និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន៧២ ៣៤១នាក់​ ​ស្រី ៣៥ ១៣៦នាក់​ ​មាន២ ៩១៥បន្ទប់​ ​៕​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី
;