​កីឡាករ​ចាស់​វស្សា Alves ​ជួយ​ឲ្យ​​ក្លឹប​នៅ​ស្រុក​កំណើត​ ​​មិន​ចាញ់​សោះ​ក្នុង​លីគ​

  • 2019-08-19 03:20:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កីឡាករ​ចាស់​វស្សា Dani Alves ​បាន​ក្លាយ​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​ពាក់​អាវ​លេខ ១០ ​ពេល​បង្ហាញ​ខ្លួនឲ្យ​ក្លឹប​ដំបូង​ Sao Paulo ​របស់​គេ ​ថែម​ទាំង​អាច​រក​គ្រាប់​ជយ​ជម្នះ​ឲ្យ​ក្រុម​ផង​ដែរ ដោយ​យក​ឈ្នះ​ក្រុម Ceara ១-០ នៅ​នាទី ៤០។

Dani ថើបអាវ ក្រោយរកបានគ្រាប់ជយជម្នះ
​ក្រោយ​រក​បាន ៣ ​ពិន្ទុ​ដ៏​សំខាន់​ Dani ជួយ​ឲ្យ​​ក្រុម Sao Paulo ​ឡើង​មក​ឈរ​លេខ​ ៥ ​ក្នុង​តារាង​​លីគ​កំពូល​ប្រេស៊ីលBrazilian Serie A(ឈ្នះ ៤ ស្មើ ១ ​មិន​ទាន់​ចាញ់​រដូវកាល ២០១៩-២០២០)​​។

សូម​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

មិត្តរួមក្រុម Dani អបអរ ក្រោយរកបានជយជម្នះ

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;