ចាន់ រតនា ​អាច​នឹង​ឡើង​សង្វៀន ONE ​ម្ដង​ទៀត​នៅ​ជប៉ុន ​ប៉ះ​ដៃ​គូ​ម្នាក់​នេះ​

  • 2019-08-19 04:25:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាន់ រតនា ​កំពូល​អ្នក​លេង​ក្នុង​ទ្រុង​របស់​កម្ពុជា ​កំពុង​ល្បី​ឈ្មោះ​ខ្លាំង​ក្នុង​ស្ថាប័ន ONE Championship ​ក្រោយ​ពី​យក​ឈ្នះ​ដៃ​គូ​៣​ប្រកួត​ជាប់​គ្នា​មក​នេះ។

ស្ថាប័ន​ប្រកួត​ប្រដាល់​ធំ​បំផុត​នៅ​អាស៊ី​មួយ​នេះ ​បាន​បង្ហើប​ថា Super Star ​កម្ពុជា​ម្នាក់​នេះ ​កំពុង​ឈាន​ទៅ​រក​ខ្សែ​ក្រវាត់​ហើយ ​ក្រោយ​ពី​ផ្ដួល​ដៃ​គូ​បន្តបន្ទាប់​គ្នា​៣​លើក​មក​នេះ។ ​ហើយ​សង្វៀន​បន្ទាប់​របស់​គេ​អាច​នឹង​នៅ​ជប៉ុន​ដែល​ប្រជុំ​ទៅ​ដោយ​ជើង​ខ្លាំង។ ដៃ​គូ​ដែល​សក្ដិសម​របស់ រតនា ​គឺ Yuya Wakamatsu ​កីឡាករ​វ័យ​២៤​ឆ្នាំ​សញ្ជាតិ​ជប៉ុន។ ​មួយ​គូ​នេះ ​ត្រូវ​បាន​គេ​គិត​ថា​នឹង​កក្រើក​មិន​បាន ប្រសិន​ពិត​ជា​អាច​កើត​មាន​ឡើង​មែន។

Yuya​ ទើប​តែ​ផ្ដួល​ដៃ​គូ ​Geje Eustaquio ​ឱ្យ​សន្លប់​នៅ​ទឹក​១ ព្រឹត្តិការណ៍​ ONE: DAWN OF HEROES ​នៅ​ប្រទេស​ហ្វីលីពីន។ ​កីឡាករ​ម្នាក់​នេះ ​ក៏​ជា​ជើង​ខ្លាំង​របស់​ជប៉ុន​ផង​ដែរ ​ដោយ​ពី​ហ្វឹកហាត់​៤​ឆ្នាំ​ពេញ​ជាមួយ​ប្រដាល់​គុន​ជម្រុះ​នេះ។ ប្រវត្តិ​ប្រកួត​របស់​គេ ​គឺ​១១​ប្រកួត​កន្លង​មក ​ចាញ់​៤​ប្រកួត៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី
;