មូលហេតុដែល CV11 ទទួលបានពានកីឡាករល្អ

  • 2019-08-19 07:29:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ឆ្នើម​របស់​កម្ពុជា​ ចាន់ វឌ្ឍនាកា ទទួល​បាន​ពាន​ជា​កីឡាករ​ល្អ​ប្រ​ចាំ​ខែ​កក្កដា​ម្សិលមិញ​នេះ​មុន​ជំនួប​រវាង​ក្រុម​របស់​ខ្លួន​ បឹងកេត និង វិសាខា ប្រចាំ​សប្តាហ៍ទី២០ នៃ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ២០១៩។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​កីឡាករ​រូប​នេះ​ទទួល​បាន​ងា​ជា​កីឡាករ​ល្អ​ប្រ​ចាំ​ខែ​បន្ទាប់​ពី​រូប​គេ​វិល​ត្រឡប់​មក​ប្រកប​អាជីព​បាល់ទាត់​របស់​ខ្លួន​នៅ​កម្ពុជា​វិញ។ កាល​ដែលទទួល​បាន​ពាន​នេះ​គឺ​ដោយ​សារ​តែ​រូប​គេ​ជា Man of the Match ចំនួន​ពីរ​លើក​កាល​ពី​ប្រកួត​​កន្លង​ទៅ​ពោល​គឺ ជំនួប​រវាង​ បឹងកេត និង ក្លឹប​បាល់ទាត់​ភ្នំពេញក្រោន លទ្ធផល​៤-៤ និង​ជំនួប​រវាង​ បឹងកេត ជាមួយ​ ក្លឹប​បាល់ទាត់​អង្គថាយ​ហ្គឺរ​លទ្ធផល ១-១។ ពាន​នេះ​​ត្រូវ​បាន​ប្រគល់​ជូន​ដោយ​គណៈកម្មាធិការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា CNCC។

រំលឹក​ដែរ​ថា ខ្សែ​ប្រយុទ្ធ​រូប​នេះ​​រក​គ្រាប់​បាល់​បាន​៧គ្រាប់ហើយ​​ក្នុង​ពាន​រង្វាន់​លីគកំពូលកម្ពុជា។ នៅសប្តាហ៍ទី២១ ក្រុម​ បឹងកេត នឹង​ត្រូវ​ប៉ះក្រុម​កំពូល​តារាង​ ព្រះខ័នរាជ​ស្វាយរៀង ស្របពេលលីគនេះនៅសល់ត្រឹម ៦សប្តាហ៍ទៀតនឹងត្រូវបិទបញ្ទប់។

អត្ថបទ៖ Yorn Sovieth

អត្ថបទថ្មី
;