ចូល​រួម​លើក​ទី ១កីឡា​នគរបាល​​ជាតិ​កម្ពុជា​​បាន​មេដាយ ៤៦​គ្រឿង

  • 2019-08-19 07:04:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ចំណាយ​ពេល ២សប្តាហ៍ ចូល​រួម​ការ​ប្រកួត​កីឡា​នគរបាល​ពិភពលោក​លើកទី ១៨ នៅខេត្ត Chengdu សាធារណៈ​រដ្ឋប្រជាមានិតចិន និង​បាន​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី ១៩ សីហា​។

ក្នុង​បេសកកម្ម​ជាង ១០ថ្ងៃនេះ អត្តពលិក​នគរ​បាល​ជាតិ​កម្ពុជា ​បាន​មេដាយ​សរុប​ចំនួន ៤៦គ្រឿង​ក្នុង​នោះ​មេដាយ​មាស ១៨ ប្រាក់ ១៧ និងសំរិទ្ធ ១១។ គួរបញ្ជក់ថា នេះ​លើក​ទី ១របស់​អង្គភាពកីឡា​នគរបាល​ជាតិ​កម្ពុជា ដែល​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ចំនួន ៩៦រូបឱ្យទៅចូលរួមប្រកួតប្រជែង ក្នុងព្រឹតិ្តការណ៍កីឡានគរបាលពិភពលោកលើកទី១៨ ឬ The 18th World Police and Fire Games ដែល​ចិនធ្វើជាម្ចាស់ផ្ទះ។

អត្តពលិក​របស់​កម្ពុជា​ដែល​បញ្ជូន​ទៅ​ចូល​រួម​ប្រកួត​មាន ១២ប្រភេទដូចជា៖ កីឡា​ចំបាប់ ជឺជិតស៊ូ ការ៉ាតេ វាយសី ទូកនាគ ទ្រីយ៉ាត្លុង យូដូ តេក្វាន់ដូ បាល់ឱប វាយកូនឃ្លីលើតុ អត្តពលកម្ម និងហែលទឹក៕

រូបភាព៖ អង្គភាពកីឡាក្រសួងមហាផ្ទៃ

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;