ធ្វើរួចហើយ ស្ទើរដូចបេះបិត! Rolls-Royce ដែល បូរ៉ាមុំា កុម្ម៉ង់ជាងដែកខ្មែរឲ្យធ្វើ
- 2019-08-20 04:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើរួចហើយ ស្ទើរដូចបេះបិត! Rolls-Royce ដែល បូរ៉ាមុំា កុម្ម៉ង់ជាងដែកខ្មែរឲ្យធ្វើ
ចន្លោះមិនឃើញ
ក្រោយពីចំណាយពេលរាប់ខែ កុម្ម៉ង់ជាងដែកក្នុងស្រុកឲ្យធ្វើ ទីបំផុតរថយន្ត Rolls-Royce របស់សេដ្ឋីអង់គ្លេស ដែលមានតម្លៃជាង ១០លានដុល្លារនោះ ត្រូវបានធ្វើរួចរាល់ហើយ ហើយក៏បានចេញបើកនៅលើដងផ្លូវហើយដែរ។
រថយន្តនេះ ត្រូវបានគេឃើញបង្ហោះនៅលើបណ្ដាញសង្គមនៅយប់មិញនេះ ដែលមើលមួយភ្លែត អាចនឹងច្រឡំ ត្បិតថា ទឹកដៃជាងដែកក្នុងស្រុកពិតជាមិនធម្មតា គឺធ្វើបានស្ទើរដូច Rolls-Royce របស់សេដ្ឋីអង់គ្លេសពិតៗតែម្ដង។ លាបពណ៌ទឹកប៊ិចស្រស់លាយទឹកប្រាក់ Rolls-Royce ផលិតក្នុងស្រុកនេះ មានដាក់ឈ្មោះ បូរ៉ាមុំា ធ្វើជាឈ្មោះរបស់រថយន្តតែម្ដង ស្របពេលអ្នកលក់មុំាមកពីខេត្តតាកែវ ត្រូវបានគេស្គាល់ច្បាស់រួចទៅហើយ។
ប្រិយមិត្តជាច្រើន បានភ្ញាក់ផ្អើលក្រោយឃើញរថយន្តនេះ។ តាមលោក បូរ៉ា ប្រាប់ លោកមានគំនិតធ្វើរថយន្តនេះឡើងភ្លាមៗ ក្រោយពីបានឃើញរថយន្តប្រភេទនេះរបស់សេដ្ឋីជនជាតិអង់គ្លេស ធ្វើឲ្យលោកមានចិត្តស្រឡាញ់ដកមិនរួច។ ដូច្នេះហើយ លោកបានសន្យានឹងខ្លួនឯងថា ត្រូវតែធ្វើរថយន្តឡើងមកឲ្យបាន។ មានទឹកចិត្តមុតមាំ បែបនេះ លោក បូរ៉ា បានទិញឡានកញ្ចាស់មួយតម្លៃ ២៥០០ ដុល្លារយកទៅឲ្យជាងដែកធ្វើរថយន្តស៊េរីលំដាប់ខាងលើ។
ថ្លៃកែកុនអស់ ៣៥០០ ដុល្លារ ដាក់ភ្លើង ២០០ ដុល្លារ កាត់ទូកញ្ចក់ ជិត៤០០ ទៀត សរុបទាំងអស់ គឺប្រមាណ ៧ ០០០ អាមេរិក ហើយទីបំផុត គឺលោកអាចធ្វើបានមែននូវម៉ូដែល Rolls-Royce តម្លៃ ១២លានដុល្លារ តែរបស់លោកគឺ Rolls-Royce ម៉ូដែល "បូរ៉ាមុំា" តម្លៃ ៧ ០០០ដុល្លារអាមេរិក។
នេះមិនមែនជាលើកទី១ទេ ដែលអ្នកលក់មុំាល្បីឈ្មោះរូបនេះបានកែច្នៃឡាន កន្លងមក លោកធ្លាប់បាន ច្នៃឡាន វ៉ៃកូន ហ្គោល (Go Cart) មកជារថយន្ត Rolls-Royce ពណ៌លឿង១គ្រឿងម្ដងរួចមកហើយ បច្ចុប្បន្នកំពុងតែប្រើដឹកមុំាលក់រាល់ថ្ងៃ។ កាលណោះលោកបានចំណាយក្នុងការច្នៃវាឡើង អស់ប្រាក់ជិត៥០០០ ដុល្លារឯណោះ។ បូកទាំង Rolls-Royce ដែលទើបកែច្នៃរួចនេះទៀត អ្នកលក់ម៉ាំរូបនេះ មានឡាន៣គ្រឿងឯណោះ ដោយក្នុងនោះ គឺបូកបញ្ចូលទាំងរថយន្តសម្រាប់ជិះទៅមកណាមកណា ផ្ទាល់ខ្លួនគឺ លុចស៊ីស ៣០០ មួយគ្រឿង៕