កំពូលស្មាតហ្វូនរបស់ Huawei, Apple និង Google ដែលនឹងត្រូវប្រកាសចេញមុនឆ្នាំ២០២០
- 2019-08-20 03:15:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលស្មាតហ្វូនរបស់ Huawei, Apple និង Google ដែលនឹងត្រូវប្រកាសចេញមុនឆ្នាំ២០២០
ចន្លោះមិនឃើញ
កំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនធំៗ៣ គឺ Mate 30 និង Mate 30 Pro របស់ Huawei, iPhone 11/11 Pro របស់ Apple និង Pixel 4, 4 XL របស់ Google នឹងត្រូវប្រកាសមុនដំណាច់ឆ្នាំ២០២០ខាងមុខនេះ ខណៈដែល Galaxy Note 10 និង Note 10+ របស់ Samsung ទើបតែប្រកាសចេញរួចមកហើយ។
Mate 30 និង Mate 30 Pro ត្រូវបានរំពឹងថា ក្រុមហ៊ុន Huawei នឹងប្រកាសចេញនៅខែតុលាខាងមុខនេះ ដោយសារតែ Mate 20 និង Mate 10 សុទ្ធតែប្រកាសនៅក្នុងខែតុលា កាលពីឆ្នាំមុនៗ។ ស្មាតហ្វូនទាំង២នេះ នឹងប្រើឈីបដ៏ខ្លាំងគឺ Kirin 990 ហើយមានថាមពលថ្មធំជាងមុន ក្នុងនោះ Mate 30 ទំហំ ៤២០០មីលីអំពែ និង Mate 30 ទំហំ ៤៥០០មីលីអំពែ។
ចំពោះកំពូលស្មាតហ្វូនរបស់ Apple គឺតែងតែប្រកាសនៅខែកញ្ញារៀងរាល់ឆ្នាំ ហើយឆ្នាំនេះក៏មិនខុសគ្នាដែរ ពោលគឺស្មាតហ្វូន ៣គ្រឿងដែលគេរំពឹងថា មានដូចជា iPhone 11, 11 Pro និង 11 Pro Max (ជាឈ្មោះដែលគេជឿជាក់ថា Apple នឹងប្រើ) មានកាលបរិច្ឆេទដូចខាងក្រោម៖
-ថ្ងៃប្រកាស៖ ១០ កញ្ញា ២០១៩
-ថ្ងៃបញ្ជាទិញ៖ ១៣ កញ្ញា ២០១៩
-ថ្ងៃចេញលក់៖ ២០ កញ្ញា ២០១៩។
ដោយឡែក Pixel 4 និង Pixel 4 XL របស់ក្រុមហ៊ុនយក្ស Google ត្រូវបានរំពឹងថា នឹងប្រកាសចេញនៅដើមខែវិច្ឆិកាខាងមុខនេះ។ Pixel 4 អាចនឹងមានទំហំអេក្រង់ ៥,៦ ទៅ ៥,៨អ៊ីង និងថ្ម ២៨០០មីលីអំពែ ឯ Pixel 4 XL អាចមានទំហំអេក្រង់ ៦,២ ទៅ ៦,៤អ៊ីង និងថ្ម ៣៧០០មីលីអំពែ។ ប៉ុន្តែវាទាំង២ នឹងប្រើឈីប Snapdragon 855 និង RAM ទំហំ ៦GB ដូចគ្នា៕