បាក់ឌុបឆ្នាំនេះ អ្នកអត់ទៅប្រឡងជាង ១៨០០នាក់ ខណៈអ្នកមានបញ្ហាសុខភាពជាង ១៥០ករណី
- 2019-08-21 01:31:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាក់ឌុបឆ្នាំនេះ អ្នកអត់ទៅប្រឡងជាង ១៨០០នាក់ ខណៈអ្នកមានបញ្ហាសុខភាពជាង ១៥០ករណី
ចន្លោះមិនឃើញ
ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២ថ្ងៃ គឺនៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ មានបេក្ខជនចុះឈ្មោះសរុបចំនួន ១១៧ ០៤៣នាក់។ ក្នុងនោះអវត្តមាន ១ ៨៣៨នាក់ ស្មើនឹង ១,៥៧ភាគរយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា។
បេក្ខជនប្រព្រឹត្តកំហុសឆ្គងមានចំនួន ២ករណី ក្នុងនោះករណីដកហូតទូរស័ព្ទមាន ១ករណី និងនាំសំណៅឯកសារចូលមាន ១ករណី។ ដោយឡែកបេក្ខជនមានបញ្ហាសុខភាពមានចំនួន ១៥២ករណី បន្ទាប់ពីទទួលបានការសង្គ្រោះបឋម អាចបន្តការប្រឡងទៀតបាន លើកលែង ១១ករណី ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ពុំអាចត្រឡប់មកបន្តការប្រឡងបាន។
ក្រសួងអប់រំ បញ្ជាក់ថា លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្ត នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ និងតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ព្រមទាំងមានការផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុកក្រសួងផងដែរ៕