អ៊ីរ៉ាក់ អាចប្រើទឹកដីខ្លួនរៀបចំការប្រកួតជាមួយកម្ពុជា និងក្រុម៣ទៀត ក្នុងវគ្គជម្រុះ World Cup
- 2019-08-21 03:02:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ីរ៉ាក់ អាចប្រើទឹកដីខ្លួនរៀបចំការប្រកួតជាមួយកម្ពុជា និងក្រុម៣ទៀត ក្នុងវគ្គជម្រុះ World Cup
ចន្លោះមិនឃើញ
FIFA បានអនុញ្ញាតឱ្យអ៊ីរ៉ាក់ ធ្វើជាម្ចាស់ផ្ទះក្នុងវគ្គជម្រុះ World Cup 2022 នៅកីឡដ្ឋាន Basra Sports City បន្ទាប់ពីពិនិត្យស្ថានការណ៍ប្រទេសនេះរួច។
ទោះជាយ៉ាងណាក៏ដោយ FIFA បញ្ជាក់ដែរថា ការយល់ព្រមនេះអាចនឹងកែប្រែវិញ ពោលគឺត្រូវរង់ចាំការជូនដំណឹងបន្ថែមទៀត ប្រសិនបើបញ្ហាសន្តិសុខអ៊ីរ៉ាក់ មានការប្រែប្រួល។
សូមជម្រាបថា ក្នុងវគ្គជម្រុះ World Cup នេះ អ៊ីរ៉ាក់ស្ថិតក្នុងពូល C ជាមួយអ៊ីរ៉ង់ បារ៉ែន ហុងកុង និងកម្ពុជា។ ក្នុងនោះ អ៊ីរ៉ាក់ នឹងទទួលក្រុមភ្ញៀវដំបូងគេគឺ ហុងកុង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩, អ៊ីរ៉ង់ ថ្ងៃទី១៤ វិច្ឆិកា ២០១៩, បារ៉ែន ថ្ងៃទី១៩ វិច្ឆិកា ២០១៩ និងទទួលកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០៕