បើទិញលេខពិសេសថយពី ៥ ស៊េរីទៅ ក្រសួងលក់មិនគិតថ្លៃ

  • 2019-08-22 07:39:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសអន្តរក្រសួង ស្ដីពីការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល ចាប់ពីថ្ងៃទី២៦ សីហា ឆ្នាំ២០១៩។

អ្នកអាចទិញ ឬជ្រើសរើសយកលេខមួយចំនួន ដែលនឹងធ្វើការបញ្ចុះថ្លៃដូចខាងក្រោម៖

  • ថយចាប់ពី ១ ស៊េរី៖ បញ្ចុះថ្លៃ ៥០%
  • ថយចាប់ពី ២ ស៊េរី៖ បញ្ចុះថ្លៃ ៧៥%
  • ថយចាប់ពី ៣ ស៊េរី៖ បញ្ចុះថ្លៃ ៩០%
  • ថយចាប់ពី ៤ ស៊េរី៖ បញ្ចុះថ្លៃ ៩៥%
  • ថយចាប់ពី ៥ ស៊េរីទៅ៖ បញ្ចុះថ្លៃ ១០០% (មិនគិតថ្លៃ)។

ឧទាហរណ៍ងាយយល់៖ បើលេខកំពុងលក់ AZ ប៉ុន្តែអ្នកទិញលេខទាបជាង​ AZ មួយស៊េរី​គឺ AY បានន័យថា ថយមួយស៊េរី​ ឯ AX ថយពីរស៊េរី៕

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;