ដំណឹងល្អ! Maddox ចេញពីអាមេរិក មករៀននៅសកលវិទ្យាល័យល្បីនៅកូរ៉េខាងត្បូង
- 2019-08-22 08:27:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! Maddox ចេញពីអាមេរិក មករៀននៅសកលវិទ្យាល័យល្បីនៅកូរ៉េខាងត្បូង
ចន្លោះមិនឃើញ
Maddox ដែលជាកូនចិញ្ចឹមរបស់តារាហូលីវូដ Angelina Jolie នឹងមកសិក្សាបន្តនៅសកលវិទ្យាល័យ Yonsei ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ថ្មីៗកន្លងទៅនេះ រូបភាពជាច្រើនបានបង្ហាញពីសកម្មភាព Angelina និង Maddox ដើរទស្សនកិច្ចសកលវិទ្យាល័យ ជាមួយមន្ត្រីក្នុងសាលា។ តាមប្រភពបានឲ្យដឹងថា កូនប្រុសច្បងរបស់ Angelina ដែលមានឈាមជ័យជាខ្មែររូបនេះនឹងសិក្សាផ្នែកជីវគីមីវិទ្យា។
មានសកលវិទ្យាល័យជាច្រើនបានយល់ព្រមទទួលយក Maddox ប៉ុន្តែគេសម្រេចចិត្តយកសាលា Yonsei។ Maddox វ័យ១៨ឆ្នាំបានសិក្សាភាសាកូរ៉េ និងរៀនមេរៀនជាច្រើនម៉ោងក្នុងមួយសប្ដាហ៍ដើម្បីត្រៀមចូលសាលា។ ប្រភពបន្ថែមថា ខណៈគេនឹងឆ្ងាយពីផ្ទះនៅអាមេរិក ប៉ុន្តែសាលាថ្មីរបស់គេគឺជិតក្រុមគ្រួសារដែលរស់នៅស្រុកខ្មែរ។
សាកលវិទ្យាល័យ Yonsei គឺជាស្ថាប័នស្រាវជ្រាវឯកជនមួយដែលមានទីតាំងនៅទីក្រុងសេអ៊ូលត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៨៨៥។ សាកលវិទ្យាល័យនេះត្រូវបានគេចាត់ទុកថាជាសាកលវិទ្យាល័យល្អបំផុតមួយនៅក្នុងប្រទេស៕