អាជ្ញាធរ​ត្រៀមជម្លៀស​ប្រជា​ពល​រដ្ឋ​បួន​ភូមិ​ខណៈកម្លាំង​កម្ពុជា​-ឡាវ កើន​ឡើង​តាម​ព្រំដែន​

  • 2019-08-23 03:49:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​រដ្ឋ​មន្ត្រី​ក្រ​សួង​ព័ត៌មាន​​លោក ខៀវ កាញារីទ្ធ បាន​ដកស្រង់​ព័ត៌មាន​ពី​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះ​វិហារ​មក​ផ្សាយលើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ថា​នៅ​ព្រំ​ប្រ​ទល់​ស្រុក​ជាំក្សា​ន្ត ខេត្តព្រះវិហារ ជា​មួយ​នឹង​ប្រ​ទេស​ឡាវ​កម្លាំ​ង​កងទ័ព​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​បន្ថែម​ចំនួន​រៀងៗខ្លួន។

(រូបភាព៖ Screenshotពី​ហ្វេស​ប៊ុក​លោក ខៀវ កាញារីទ្ធ)
បើតាម​ ឯកឧត្តម ខៀវ​ កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៩ នេះ​ ឯកឧត្តម ស្រីឌឹក មេ​បញ្ជាការ​កង​ពលធំលេខ៣ បាន​ប្រជុំផ្សព្វផ្សាយ​ដល់ថ្នាក់​ដឹកនាំនិង​សមត្ថកិច្ច​ស្រុកជាំក្សាន្ត​ឲ្យ​ធ្វើការ​ត្រៀម​លក្ខណៈ​ជម្លៀស​ប្រជាជន​ចំនួន​៤ភូមិក្នុងឃុំចំនួន​ពីរ រួម​មាន ភូមិរបុញ ភូមិសែនតេជះ ភូមិមរកតតេជោក្នុងឃុំមរកតនិង ភូមិសែនរុងរឿង ក្នុងឃុំទឹកក្រហមស្រុកជាំក្សាន្ត ឲ្យ​មកស្នាក់​ជានៅគោលដៅ​ចំណុច​ស្រះម្លិះ និ​ងវត្តទួល​អណ្តែតក្នុងស្រុកជាំក្សាន្ត ក្នុងករណីអាសន្ន​ឈាន​ដល់ការផ្ទុះអាវុធ​។

​ប្រ​ភព​ដដែល​សរសេរ​ទៀតថា៖ «សូម​គោរពរាយការណ៍​ជូន​ ឯក​ឧត្តមរដ្ឋមន្ត្រីជូន​ជ្រាប៖ថ្ងៃទី២៣​/០៨/២០១៩​សភាពការណ៍​ព្រំដែនកម្ពុជា- ឡាវ​តាមរបាយការណ៍​លោកអធិការ​ស្រុកជាំក្សាន្ត​និង​កងកម្លាំងជួរមុខ​សកម្មភាព​យោធាឡាវ​បន្តឈរ​ជើង​នៅចំណុច​ដដែល ​ពិនិត្យ​ឃើញមាន​ការកើន​កម្លាំង​ជាងមុន​ ។ កម្លាំង​ខាងយើង​ ក៏​បាន​បន្ថែម​នៅគ្រប់គោល​ដៅត្រៀម​ចាំបញ្ជា​...នៅម៉ោង 6:30នាទី»៕

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី
;