PUBG ផែនទីថ្មី បង្កប់រឿងរ៉ាវទាក់ទងនឹងប្រវត្តិសាស្ត្រពិតរបស់ពិភពលោក
- 2019-08-23 03:48:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PUBG ផែនទីថ្មី បង្កប់រឿងរ៉ាវទាក់ទងនឹងប្រវត្តិសាស្ត្រពិតរបស់ពិភពលោក
ចន្លោះមិនឃើញ
ផែនទីមួយក្នុងចំណោមហ្គេម PUBG Season 8 គឺ Erangel 2.0 ត្រូវបានគណនីយូធូបមួយទម្លាយរឿងរ៉ាវពិត នៅពីក្រោយការអាប់ដែតរបស់ក្រុមការងារផលិតហ្គេមកូរ៉េខាងត្បូងនេះ។
គណនីខាងលើ បានរកឃើញបន្ទប់សម្ងាត់ក្រោមដីមួយ ដែលបកស្រាយលម្អិតបំផុតពីរឿងវ៉ាវជុំវិញទីនោះមានដូចជា ទង់ជាតិរូបតោលោតបញ្ឈរជើង២បែរទៅស្ដាំគឺជាទង់ជាតិតំណាងប្រទេសឆេកូស្លូវ៉ាគី(មុននឹងបំបែកជារដ្ឋ និងប្រទេសតូចៗជាច្រើនដូចសព្វថ្ងៃមាន ក្រូអាត ឆែក ជាដើម។)
ស្ថិតក្នុងសម័យសង្គ្រាមនាថ្ងៃទី ២០ ខែសីហា ឆ្នាំ ១៩៦៨ ប្រជាជនក្នុងតំបន់មួយនៃឆេកូស្លូវ៉ាគីត្រង់ចំណុចទីក្រុងប្រាឌ(សាធារណរដ្ឋឆែកសព្វថ្ងៃ) ត្រូវបានវាយប្រហារដោយកងទ័ពសហភាពសហព័ន្ធសូវៀត(រុស្ស៊ី) ក្នុងនោះមានប្រជាពលរដ្ឋស្លាប់អស់ ១៣៥ នាក់រងរបួស ៥០០ នាក់៕
ចង់ដឹងច្បាស់ទស្សនាវីដេអូពេញខាងក្រោមនេះ៖
អត្ថបទទាក់ទង៖