បើមិនចង់ឆាប់ស្លាប់ត្រូវបញ្ចេញញើសឲ្យបានច្រើន
- 2019-08-24 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមិនចង់ឆាប់ស្លាប់ត្រូវបញ្ចេញញើសឲ្យបានច្រើន
ចន្លោះមិនឃើញ
ព្រឹត្តិបត្រវេជ្ជសាស្រ្តBMJបានបោះពុម្ពផ្សាយកាលពីម្សិលមិញថាការបញ្ចេញកម្លាំងពលកម្មច្រើនអាចជួយកាត់បន្ថយហានិភ័យនៃការឆាប់ស្លាប់របស់មនុស្សវ័យកណ្ដាល និងវ័យចំណាស់។
ការសិក្សាមុនៗក៏បាននិយាយដែរថាការមិនធ្វើសកម្មភាពបញ្ចេញកម្លាំងពលកម្មច្រើនដូចជាអង្គុយនៅស្ងៀមយូរ ជាដើមគឺមិនល្អចំពោះសុខភាពនោះទេ។ ការអង្គុយស្ងៀមមិនសូវធ្វើចលនា បូកទាំងការទទួលទានដំណេកផងចាប់ពី៩,៥ម៉ោងក្នុងមួយថ្ងៃគឺប្រឈមនឹងការស្លាប់លឿនជាអ្នកធ្វើពលកម្មច្រើន។
ការចម្អិនអាហារ លាងចាន បោកគក់ ចាត់ទុកជាការបញ្ចេញកម្លាំងពលកម្មកម្រិតស្រាល ការដើរហាត់ប្រាណ ឬរុញម៉ាស៊ីនកាត់ស្មៅជាដើមចាត់ទុកថាជាការបញ្ចេញកម្លាំងពលកម្មកម្រិតមធ្យម និងការរត់ហាត់ប្រាណ ឬលើករបស់ធ្ងន់ៗជាការបញ្ចេញកម្លាំងកម្រិតខ្លាំង។
ការសិក្សាបង្ហាញថាអ្នកអង្គុយនៅមួយកន្លែងច្រើនឆាប់ស្លាប់ជាងអ្នកបញ្ចេញពលកម្មច្រើនរហូតដល់ទៅប្រាំដង។
វិទ្យាស្ថានសុខភាពអាម៉េរិកលើកឡើងថាការបញ្ចេញពលកម្មកម្រិតមធ្យម១៥០នាទី ឬកម្រិតខ្លាំង៧៥នាទីក្នុងមួយសប្ដាហ៍ជារឿងល្អសម្រាប់សុខភាព។
ការសិក្សាខាងលើផ្ដល់ជាអនុសាសន៍ថាត្រូវ «អង្គុយតិច ធ្វើចលនាឲ្យបានច្រើន»៕