គ្រូស្វាយរៀង៖ ខ្ញុំសង្ឃឹងថាសម្រេចក្តីស្រមៃរបស់អ្នកគាំទ្របានគឺនាំពានទៅកាន់ខេត្តស្វាយរៀង
- 2019-08-25 02:05:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូស្វាយរៀង៖ ខ្ញុំសង្ឃឹងថាសម្រេចក្តីស្រមៃរបស់អ្នកគាំទ្របានគឺនាំពានទៅកាន់ខេត្តស្វាយរៀង
ចន្លោះមិនឃើញ
គិតត្រឹមសប្តាហ៍ទី២១ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាលឆ្នាំ២០១៩ ក្លឹបបាល់ទាត់ស្វាយរៀងមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយទេ ដោយក្រុមនេះបានឈ្នះបន្តទៀតទៅលើក្រុម បឹងកេត ក្នុងលទ្ធផល២-១ នៅកីឡដ្ឋាន ខេមបូឌា អ៊ែវេ។
លោក Conor Nestor ដែលជាគ្រូបង្វឹករបស់ក្លឹបបាល់ទាត់ស្វាយរៀងបាននិយាយថា៖ «ក្រុមខ្ញុំចាំបាច់ត្រូវការឈ្នះ៣ប្រកួតទៀត ដូច្នេះក្រុមដែលនៅសល់ពួកគេនៅមានឱកាសនៅឡើយជាពិសេសនោះគឺក្រុមដែលស្វាយរៀងនឹងត្រូវជួប។ ក្រុមខ្ញុំនឹងនៅតែធ្វើការហ្វឹកហាត់ឲ្យកាន់តែខ្លាំងបន្តទៀត បើមិនដូច្នេះទេមិនអាចសម្រេចក្ដីស្រមៃបានឡើយ។ ប៉ុន្តែខ្ញុំជឿជាក់ថាពួកគេអាចធ្វើបាន។ ខ្ញុំសង្ឃឹមថានឹងអាចសម្រេចក្ដីស្រមៃរបស់អ្នកគាំទ្រគឺនាំពានទៅកាន់ខេត្តស្វាយរៀង។ ខ្ញុំនិងក្រុមការងារទាំងមូលយើងនឹងខិតខំប្រឹងប្រែងឲ្យខ្លាំងជាងនេះទៀត ហើយយើងជឿជាក់ថាយើងអាចធ្វើបាន»។
បឹងកេត បានរកគ្រាប់បាល់នាំមុខមុននៅនាទី៣០ ដោយខ្សែបម្រើប្រយុទ្ធលេខ២៧ Julius Oiboh ប៉ុន្តែ២ នាទីក្រោយប៉ុណ្ណេះ ពោលគឺនៅនាទី៣២ ស្វាយរៀងបានវាយបកវិញភ្លាមៗដោយលេខ១០ PRIVAT។ ក្នុងវគ្គទី២ ក្រុមទាំង២បានបន្តដាក់សម្ពាធលើគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើងៗ ធ្វើឲ្យការប្រកួតរឹតតែជក់ចិត្តក្រោមក្រសែភ្នែកអ្នកគាំទ្រជាង២ពាន់នាក់ ប៉ុន្តែនៅនាទី៦៤ ស្វាយរៀងបានទាត់បាល់ Free-kick ចូលយ៉ាងស្អាតដោយកីឡាករបម្រុងលេខ២៣ នេន សុធារដ្ឋ លទ្ធផលនេះបន្តរហូតដល់ចប់ការប្រកួតធ្វើឲ្យស្វាយរៀងបន្តកំណត់ត្រាមិនដែលចាញ់របស់ខ្លួនក្នុងរយៈពេល២១ សប្ដាហ៍កន្លងមក៕