​ចោរ​មាន​សញ្ញាប័ត្រ​! ចូល​លួច​ឡាន​អគ្គិសនី​ត្រឹម​តែ ៣០ វិនាទី​ប៉ុណ្ណោះ

  • 2019-08-27 02:19:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​នៅ​ពេល​ថ្មីៗ​នេះ​ ​មាន​ករណី​​​ចោរកម្ម​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ ​ដោយសារ​មាន​ចោរ​មួយ​ក្រុម​មាន​គ្នា ២ នាក់​បាន​ធ្វើ​សកម្មភាព​ចូល​លួច​រថយន្ត​ Tesla ​មួយ​ចត​ចោល​មុខ​ផ្ទះ​ ​ដោយ​ប្រើ​វិធីសាស្ត្រ​លួច​បែប​ថ្មី​ ​យក​ចេញ​ដោយ​ស្ងៀម​ស្ងាត់​បំផុត​ចំណាយ​ពេល​ត្រឹម​តែ ៣០ វិនាទី​ប៉ុណ្ណោះ។

សកម្មភាព​ចូល​លួច​រថយន្ត

​​​ករណី​នេះ​កើត​ឡើង​​នៅ​ចក្រភព​អង់គ្លេស​ ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ក្រៅ​ផ្ទះ​របស់​ម្ចាស់​រថយន្ត បង្ហាញថា​ ​រថយន្ត​ដែល​ត្រូវ​បាន​ចោរ​លួច​នោះ​គឺ Tesla Model S ។​ ​យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ចោរ​បាន​ប្រើ​វិធីសាស្ត្រ​ Relay Attacks ​ដោយ​ដាក់​​បញ្ចូល​​កូដ​ថ្មី​ទៅ​លើ​តេឡេ​ ​ដែល​មាន​សមត្ថភាព​អាច​ដោះ​សោរ​តេឡេ​បញ្ជា​នោះ​បាន ​ដោយ​គ្រាន់​តែ​ដើរ​ទៅ​ជិត​រថយន្ត​​ជាមួយ​នឹង​ឧបករណ៍​របស់​ពួក​គេ​។

​ចង់​ដឹង​ច្បាស់​ទស្សនា​សកម្មភាព​លួច​ខាងក្រោម៖

អ្វីដែលសំខាន់នោះគឺ ករណីបែបនេះមិនមែនទើបតែលើកទីមួយទេ។ មានករណីខ្លះលួចលឿនជាងនេះទៀតប្រើពេល ២០ វិនាទីតែប៉ុណ្ណោះជាមួយនឹងវីធីសាស្រ្តខាងលើ រហូតមានអ្នកជំនាញជាច្រើនបានវិភាគនិងចាក់ចំៗដល់ក្រុមហ៊ុនផលិតរថយន្តដូចជា Tesla, Chevrolet ជាដើម ឲ្យបង្កើនសុវត្ថិភាពលើប្រព័ន្ធរបស់ខ្លួន៕

​នេះ​ជា​វីដេអូ​ដែល​បង្ហាញ​ពី​របៀប​ Hack ​លួច​រថយន្ត​ Tesla នាពេលកន្លងមក៖ ​

អត្ថបទទាក់ទង៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;