PSG ទារ Barca ១០០​លាន​អឺរ៉ូ​ សុំថែម​កីឡាករ​ខ្លាំង​២​នាក់​នេះ​ទៀត ទើប​យក Neymar បាន

  • 2019-08-27 03:03:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប Paris Saint-Germain បាន​ចេញ​មក​ដាក់​លក្ខខណ្ឌ​វិញ​ម្ដងទៅ​កាន់ Barcelona ចំពោះ​ការ​ចង់​បាន Neymar យក​ត្រលប់​ទៅ​កាន់​ទឹក​ដី​ប្រទេស​អេស្ប៉ាញ​។

ផ្អែក​តាម​កាសែត​​បារាំង Le Parisien ឲ្យ​ដឹង​ថា PSG បាន​ដាក់​សំណើ​តប​ត្រលប់​ទៅ​ក្លឹប Barca​ វិញ ដោយ​ពួក​គេ​ចង់​បាន​ប្រាក់​១០០​លាន​អឺរ៉ូ បូក​ជាមួយ​កីឡាករ​ខ្លាំង​ពីរ​រូប​គឺ Nelson Semedo និង Ousmane Dembele ប្រសិន​ចង់​បាន Neymar។

ក្លឹប​ទាំង​ពីរ​នឹង​ណាត់​ជួប​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​​រក​ផ្លូវ​ដែល​ល្អ​មួយ។ Barcelona នឹង​ឆ្លើយ​តប​ចំពោះ​សំណើ​របស់ PSG ក្នុង​ពេល​ឆាប់​ៗ ខណៈ Real Madrid កំពុង​រង​ចាំ​មើល​រឿង​នេះ។ កន្លង​ទៅ Barca ធ្លាប់​ប្រាប់​ទៅ​ខាង PSG ថា ពួក​គេ​ចង់​ខ្ចី​ជើង Neymar មួយ​រដូវ​កាល​សិន ជាមួយ​លក្ខខណ្ឌ​ទិញ​ផ្ដាច់​១៧០​លាន​អឺរ៉ូនៅឆ្នាំ​ក្រោយ។

PSG បាន​កំណត់​តម្លៃ​ខ្លួន​របស់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ខាង​លើ​​ពី​ចន្លោះ​២៥០​ទៅ​៣០០​លាន​អឺរ៉ូ ហើយ​​គេ​ជឿជាក់​ថា​តម្លៃ​ខ្លួន​របស់​ Semedo និងDembele បូក​ចូល​គ្នា​​បាន​ពី​ចន្លោះ​១៥០​ទៅ​២០០​លាន​អឺរ៉ូ៕ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី
;