រឿងផ្តល់លុយជួយព្រៃអាម៉ាហ្សូន៖ ប្រេស៊ីល និយាយឌឺដងដាក់ប្រធានាធិបតីបារាំង
- 2019-08-28 02:02:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងផ្តល់លុយជួយព្រៃអាម៉ាហ្សូន៖ ប្រេស៊ីល និយាយឌឺដងដាក់ប្រធានាធិបតីបារាំង
ចន្លោះមិនឃើញ
រដ្ឋាភិបាលប្រេស៊ីល កាលពីថ្ងៃ២៦ ខែសីហា បានច្រានចោលមិនទទួលយកជំនួយជាង ២០លានដុល្លារ របស់ប្រទេស G7 ដែលរួមមាន អាមេរិក ជប៉ុន អាល្លឺម៉ង់ បារាំង អ៊ីតាលី អង់គ្លេស និងកាណាដា ក្នុងការប្រយុទ្ធនឹងភ្លើងឆេះព្រៃអាម៉ាហ្សូន។ មិនតែប៉ុណ្ណោះមន្រ្តីជាន់ខ្ពស់ប្រេស៊ីល បានប្រាប់ឱ្យប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង គិតគូពីប្រទេសរបស់ខ្លួនវិញ។
លោក Onyx Lorenzoni ប្រធានការិយាល័យប្រធានាធិបតីប្រេស៊ីល បានថ្លែងយ៉ាងដូច្នេះថា៖ «យើងអរគុណចំពោះជំនួយនេះ ប៉ុន្តែលុយទាំងនោះគួរតែយកទៅស្តារព្រៃនៅអឺរ៉ុបឡើងវិញ»។
លោកបន្ថែមថា៖ «លោកម៉ាក្រុង មិនទាំងអាចបញ្ចៀសភ្លើងឆេះព្រះវិហារ (វិហារ Notre-Dame cathedral) ដែលជាតំបន់បេតិកភណ្ឌពិភពលោកបានផង តើគាត់ចង់បង្រៀនប្រទេសយើងអំពីអ្វី»៕