ប៉ូលិស បង្ហាញពីល្បិចជនអនាមិកក្នុងការលួចចាយប្រាក់ពីគណនីហ្វេសប៊ុក
- 2019-08-28 02:34:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិស បង្ហាញពីល្បិចជនអនាមិកក្នុងការលួចចាយប្រាក់ពីគណនីហ្វេសប៊ុក
ចន្លោះមិនឃើញ
នាយកដ្ឋានព័ត៌មានវិទ្យា អគ្គលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានបង្ហាញអំពីល្បិចកលរបស់ជនអនាមិក ក្នុងការលួចចាយប្រាក់ពីគណនីហ្វេសប៊ុក (Facebook) របស់ជនរងគ្រោះ ជាពិសេសអ្នកធ្វើអាជីវកម្ម ឬផ្សាយពាណិជ្ជកម្មអនឡាញ។
ជាមួយគ្នានេះ នាយកដ្ឋានព័ត៌មានវិទ្យា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងជាពិសេសអ្នកធ្វើអាជីវកម្ម ឬផ្សាយពាណិជ្ជកម្មអនឡាញ ដែលបានភ្ជាប់គណនី Facebook និងគណនីធនាគារក្នុងគោលបំណង Boost ទំព័រផេក Facebook ឬអត្ថបទនានា។ ដោយនាពេលកន្លងមក មានជនអនាមិកក្រៅប្រទេសមួយក្រុម បានផ្ដោតគោលដៅវាយប្រហារមកលើគណនី Facebook របស់ប្រជាពលរដ្ឋកម្ពុជា ដោយប្រើប្រាស់មធ្យោបាយ និងបច្ចេកទេសផ្សេងៗ។ ជាលទ្ធផលមានគណនី Facebook មួយចំនួនធំត្រូវបានពួកជនអនាមិកទាំងនោះគ្រប់គ្រង។
បន្ទាប់ពីគ្រប់គ្រងគណនី Facebook ពួកជនអនាមិកបានលួចប្រើប្រាស់ប្រាក់ក្នុងគណនីធនាគារដែលបានភ្ជាប់ដោយជនរងគ្រោះ និងបានធ្វើការ Boost ទំព័រផេក Facebook របស់ពួកគេនៅក្រៅប្រទេស។ មានករណីមួយចំនួន ជនអនាមិកទាំងនោះ ក៏បានប្រើប្រាស់មធ្យោបាយ Boost ដោយប្រើប្រាស់ business.facebook.com ដើម្បីលាក់បាំងពីជនរងគ្រោះផងដែរ។ ទោះបីជាមានការជួយសង្គ្រោះទាញយកគណនី Facebook ត្រឡប់មកវិញ ក៏ចំនួនទឹកប្រាក់មួយចំនួន ត្រូវបានបាត់បង់ពីគណនីធនាគាររបស់ជនរងគ្រោះផងដែរ។
ដូច្នេះសូមប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់គណនី Facebook ដូចដែលបានរៀបរាប់ខាងលើ មេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕
ចុចអាន៖
តើ See first និង Top fan លើ Facebook ដាក់បានច្រើនបំផុតប៉ុន្មាន?
ចោរមានសញ្ញាប័ត្រ! ចូលលួចឡានអគ្គិសនីត្រឹមតែ ៣០ វិនាទីប៉ុណ្ណោះ