HarmonyOS ទំនង​ប្រើ​លើ​រថយន្ត​ថែមទៀត បន្ទាប់ពី​ទូរទស្សន៍ និង​នាឡិកា​ឆ្លាតវៃ

  • 2019-08-28 03:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅក្នុង​បណ្តាញ​សង្គម​ចិន Weibo មាន​ការ​លេចធ្លាយ​ដំណឹង​ថា ក្រុមហ៊ុន Hauwei បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត Geely បំពាក់​ប្រព័ន្ធ​ប្រតិបត្តិការ HarmonyOS នៅលើ​រថយន្ត។

បច្ចុប្បន្ន​ ក្រុមហ៊ុន Geely បំពាក់​ប្រព័ន្ធ​ផ្ទាល់ខ្លួន GKUI លើ​រថយន្ត​រួចមក​ហើយ។ ប្រសិនបើ​ព៏ត៌មាន​ខាងលើ​ជាការពិត នោះ​មានលទ្ធភាព​ដែល​អាចទៅរួច គឺទី១ Geely បោះបង់​ប្រព័ន្ធ GKUI ដើម្បី​ចាប់​យក HarmonyOS។ ជម្រើស​ទី២ គឺ​ថា Geely នឹង​ធ្វើការ​ជាមួយ Huawei អនុញ្ញាត​ឱ្យរថយន្ត​ដែលប្រើប្រព័ន្ធ GKUI អាច​ធ្វើការ​ជាមួយ​ឧបករណ៍​ដែល​ដំណើរការ​ដោយ HarmonyOS។

គួរបញ្ជាក់​ថា Huawei បាន​បញ្ចេញ​ប្រព័ន្ធប្រតិបត្តិការ HarmonyOS ក្នុង​គោលបំណង​ជំរុញ​ធ្វើឱ្យ​ប្រសើរឡើង​នូវឧបករណ៍​អេឡិចត្រូនិច​នានា។ ក្នុងនោះ​ប្រព័ន្ធនេះ ត្រូវបាន​បំពាក់​នៅលើទូរទស្សន៍​ឆ្លាតវៃរួច​មកហើយ គឺ Honor Vision និង Honor Vision Pro។ ថ្មីៗនេះ Huawei ក៏បញ្ចេញ​ផែនការ​បំពាក់ HarmonyOS នៅលើ​នាឡិកា​ឆ្លាតវៃ​ផងដែរ៕

ប្រភព៖ gizmochina ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;