ចំណុច​ ​៣​ ​សំខាន់​ត្រូវ​ដឹង​ ​ពេល​រថយន្ត​ស៊ីសាំង​ខុសធម្មតា​

  • 2019-08-29 04:15:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​សាំង​រថយន្ត​ ​ជាផ្នែក​មិន​អាច​ខ្វះ​បាន​គ្រប់​រថយន្ត​ទាំងអស់​ ​ម៉្យាងទៀត​រថយន្ត​ដែល​ប្រើប្រាស់​ប្រចាំថ្ងៃ​ ​ប៉ុន្តែ​ស៊ីសាំង​ខុសធម្មតា​ ​ដែល​តម្រូវ​ឱ្យ​ម្ចាស់​យានយន្ត​ចាំបាច់​ត្រូវ​ស្វែងយល់​ពី​មូលហេតុ​ទាំងនេះ​។​

រូបតំណាង
​លោក​ ​រដ្ឋា​ ​ដែល​ជា​ម្ចាស់​ហ្កា​រ៉ា​ស់​ជួសជុល​រថយន្ត​ ​វើ​ ​សឺស​ ​ខេម​បូ​ឌា​ ​បាន​ដាស់តឿន​ថា​ ​នៅពេល​រថយន្ត​ប្រើ​យូរឆ្នាំ​ ​មិនបាន​យកចិត្ត​ទុកដាក់​ចាប់អារម្មណ៍​ថែទាំ​ ​បណ្ដាល​ឱ្យ​ស៊ីសាំង​ខុសធម្មតា​ ​មក​ពីក​ត្តា​ធំៗ​ ​ខាងក្រោម​នេះ​

-​​ប៊ូស៊ី​៖​ ​ចំណុច​នេះ​អ្នកបើកបរ​ត្រូវ​តាមដាន​ពិនិត្យ​លើ​រថយន្ត​ដោយខ្លួនឯង​ ​កាលណា​ប៊ូស៊ី​រថយន្ត​ហួសកំណត់​ប្រើ​ ​ពោល​គឺ​ចាប់ពី​ ​50​ ​000​ ​គីឡូម៉ែត្រ​ឡើង​ទៅ​ ​ត្រូវ​ចូល​យានដ្ឋាន​ដើម្បី​ផ្លាស់​ថ្មី​ ​ជៀសវាង​ទុក​រហូតដល់​ខូច​ទើប​ចូល​ជាង​។​ ​

​-​ដុ​យស៊ី​ម៉ាំង​ ​ឬ​ ​ដុយ​អុក​ស៊ី​សែន​៖​ ​ដុយ​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ចំពោះ​រថយន្ត​ប្រភេទ​ប្រើ​សាំង​ ​ព្រោះ​វា​មាន​នាទី​ ​ក្នុង​ការកាត់បន្ថយ​ការ​ស៊ីសាំង​រថយន្ត​។​ ​ដុយ​នេះ​មាន​ចំនួន​ ​៣​ ​ឬ​ ​៤​ ​គ្រាប់​អាស្រ័យ​លើ​ប្រភេទ​រថយន្ត​ ​ប្រសិនបើ​វា​ខូច​ដុយ​ណាមួយ​ ​នោះ​វា​អាច​ឆ្លង​ទៅ​ដុយ​ដទៃទៀត​ ​ដែល​បណ្ដាល​ឱ្យ​រថយន្ត​ដែល​ប្រើ​ប្រចាំថ្ងៃ​ ​ស៊ីសាំង​ខ្លាំង​ ​ខុសធម្មតា​។​

​-​សំបុកឃ្មុំ​ ​(​តម្រង​ខ្យល់​កខ្វក់​)​៖​ ​តម្រង​នេះ​មាន​នាទី​ក្នុង​ការកាត់បន្ថយ​កម្ទេចកំទី​ដែល​សល់​ពី​ចំហេះ​សាំង​ក្នុង​ម៉ាស៊ីន​ ​ឬ​ ​កាត់បន្ថយ​ធូលី​ ​(​ជាតិពុល​)​ ​ក្នុង​ម៉ាស៊ីន​ ​ដោយសារ​ការ​ជ្រើសរើស​ ​និង​ប្រើប្រាស់​ប្រភេទ​ឥន្ធនៈ​លាយឡំ​គ្នា​ ​ពោល​គឺ​ ​ប្រភេទ​ឥន្ធនៈ​ខុសច្បាប់​ ​ដូចនេះ​ឧស្សាហ៍​ពិនិត្យ​តម្រង​ ​ហើយ​ប្ដូរ​វា​ចេញ​ ​ប្រសិនបើ​ឃើញថា​កខ្វក់​ខ្លាំង​។​

​លោក​ ក៏រំឭក​បាន​បន្ថែម​ថា​ ​នៅ​មាន​ចំណុច​ជាច្រើន​ទៀត​ ​ដែល​អាច​សម្គាល់​លើ​រថយន្ត​ដែល​ស៊ីសាំង​ខុសធម្មតា​ ​ប៉ុន្តែ​ ៣ ​ចំណុច​ខាងលើ​ជា​ចំណុច​ចម្បង​ ​ដែល​អ្នក​គួរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ដើម្បី​កុំឱ្យ​ខាតបង់​ប្រាក់កាស​និង​ពេលវេលា​ឥតប្រយោជន៍​៕​

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;