នេះជា​លក្ខណៈ​ពិសេស​របស់ HarmonyOS ដែល​ខុសពី Android និង​ iOS

  • 2019-08-29 06:49:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សន្និសីទ​សារព័ត៌មាន​ថ្នាក់​តំបន់ ស្តី​ពីប្រព័ន្ធ​ប្រតិបត្តិការថ្មី​របស់​ក្រុមហ៊ុន Huawei គឺ HarmonyOS ត្រូវបាន​រៀបចំ​ឡើងនៅ​ប្រទេស​សិង្ហបុរី កាលពី​សប្តាហ៍​មុន ដោយមាន​ការចូលរួម​ពីលោក James Lu ប្រធាន​ផ្នែក AI Product របស់​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​ទីស្នាក់ការ​កណ្តាល និង​មាន​ការចូលរួម​ពី​បណ្តា​អ្នក​សារព័ត៌មាន​មកពី​ប្រទេស​កម្ពុជា មីយ៉ាន់ម៉ា និង​សិង្ហបុរី​យ៉ាងច្រើន​កុះករ។

HarmonyOS គឺ ខុសពី Android និង iOS ទាំងស្រុង ពីព្រោះ​វាជា​ប្រព័ន្ធ​ប្រតិបត្តិការ ដែលអាច​ដំណើរការ​បាន​យ៉ាងរលូន​គ្រប់​បែបបទ​នៃ​ឧបករណ៍ ជាមួយ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ដែលអាច​ជឿ​ទុកចិត្ត។ មិនតែប៉ុណ្ណោះ HarmonyOS គឺជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដំបូង​គេ​បង្អស់​ដែលអាច​ប្រើ​នៅលើ Smart Devices ជាច្រើន​ដូចជា Smart Watch, Smart Screen និង in-vehicle system និង Smart speaker ជាដើម។ តាមរយៈ​ការ​បង្កើតនេះ ក្រុមហ៊ុន Huawei មានបំណង់​ចង់រួម​បញ្ចូល ecosystem ទាំងមូល​លើ​គ្រប់​ឧបករណ៍​ជាមួយបទ​ពិសោធន៍ កាន់តែ​ឆ្លាត​វៃជាង​មុន និងផ្សារភ្ជាប់​ពិភពលោក​ឲ្យកាន់តែ​ងាយស្រួល​ជាងមុន​នៅពេល​អនាគត។

លក្ខណៈ​ពិសេស​ទាំង៤ របស់ HarmonyOS៖

១. ភាពងាយស្រួល​មិនស្មុគស្មាញ ៖ Apps នៅលើ HarmonyOS អាច​ដំណើរការ នៅលើ​ឧបករណ៍​ផ្សេងៗ​ខុសៗគ្នា​ជាច្រើន​គ្រប់​បែបបទ។

២. ការ​ដំណើរការ​យ៉ាងរលូន៖ Mircokernel លើប្រព័ន្ធ​ប្រតិបត្តិការ HarmonyOS អាច​ជំរុញ​ដំណើរការ Inter Process Communication ( IPC) ដំណើរការ​កាន់តែ​ប្រសើរ​ជាង​មុន និងមាន​ប្រសិទ្ធភាព​ជាងមុន ៥​ដង បើធ្វើការ​ប្រៀបធៀប​ទៅនឹង​ប្រព័ន្ធ​ដំណើរការ​បច្ចុប្បន្ន។

៣. សុវត្ថិភាព៖ ការរចនាបែប Microkernel នៅលើ HarmonyOS ប្រើវិធីសាស្រ្ត​ក្នុងការ​ផ្ទៀងផ្ទាត់​លើ​ប្រព័ន្ធ​សុវត្ថិភាព​កាន់តែ​មាន​សុវត្ថិភាព​ជាងមុន​ក្នុង​ទំរង់លើ Trusted Execution Environment ( TEE)។ ជាងនេះ​ទៅទៀត HarmonyOS គឺជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដំបូងគេ​បង្អស់​ដែល​ប្រើការ​ផ្ទៀងផ្ទាត់​ជាផ្លូវការ​លើ​ឧបករណ៍ បែប TEE ដែលអាច​កែប្រែ​ប្រព័ន្ធ​សុវត្ថិភាព​ឲ្យកាន់តែ​មាន​សុវត្ថិភាព​ខ្លាំង​ជាងមុន ដោយសារ HarmonyOS microkernel មិនសូវ​មាន​កូដច្រើន និងអាច​កាត់បន្ថយ​ការអត្រាដែលត្រូវបានវាយប្រហារផ្សេងៗ។

៤. ការ​ប្រើប្រាស់រួម ៖ HarmonyOS អាច​ដំណើរការ​លើការ​គ្រប់គ្រង​អេក្រង់​ប្រភេទ​ខុសៗគ្នា និងអាច​ដំណើរ​លើ​កម្មវិធី​ទាំង drag-and-drop control និង preview-oriented visual programming។ Developer អាចសរសេរ​កូដ​លើកម្មវិធី​ជាច្រើន​ក្នុងពេលតែ​មួយ​សម្រាប់​ដំណើរការ​លើឧបករណ៍​ផ្សេងៗ។

HarmonyOS 1.0 នឹង​សម្ពោធជា​លើកដំបូង​ដោយ​ដំណើរការ​លើ​ឧបករណ៍ smart screen ​ក្នុង​អំឡុង​ឆ្នាំ​២០១៩​នេះ។ លើសពីនេះ រយៈពេល​បីឆ្នាំ​ខាងមុខ​ទៀត HarmonyOS នឹងអាច​ដំណើរការ​លើឧបករណ៍​ជាច្រើន​ថែម​ទៀត​ដែលជា Smart Devices។ HarmonyOS នឹងផ្តល់​អត្ថប្រយោជន៍​ថ្មីៗ និង​កាន់តែ​អស្ចារ្យ​ជាងមុន​ជាច្រើន​ដល់​អ្នក​ប្រើប្រាស់ អ្នកផ្គត់ផ្គង់​ឧបករណ៍​ផ្សេងៗ និង Developer។

HarmonyOS នឹង​ចាប់ផ្តើម​ចេញពី​មូលដ្ឋាន​នៅទីផ្សារ​ប្រទេសចិន​ដោយសារតែ​ជាប្រទេសដែលមាន App Ecosystem ខ្លាំង​ និងមានអ្នក​ប្រើប្រាស់​ច្រើន។ បន្ទាប់មក Huawei នឹង​ពង្រឹក​ទៅក្នុង Ecosystem ទូទាំង​ពិភពលោក។

Huawei ចង់ឲ្យ Developers ទាំងអស់​នៅជុំវិញ​ពិភពលោក​សហការ​ជាមួយ ដើម្បី​បង្កើត​ប្រព័ន្ធ Ecosystem ថ្មីកាន់​តែប្រសើរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;