លោក James Lu៖ អ្នកនឹង​មិន​ឃើញ HarmonyOS ប្រើ​នៅលើ​ស្មាតហ្វូន​ឆាប់ៗ​នេះ​ឡើយ

  • 2019-08-29 07:54:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក James Lu ប្រធាន​ផ្នែក AI Product របស់​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​ទីស្នាក់ការ​កណ្តាល បាន​ថ្លែង​ក្នុងសន្និសីទ​សារព័ត៌មាន​នៅ​សិង្ហបុរី ​កាលពី​សប្តាហ៍មុនថា ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់​របស់​ក្រុមហ៊ុន Huawei គឺ HarmonyOS នឹងមិនប្រើប្រាស់​លើ​ស្មាតហ្វូន ក្នុងពេល​ឆាប់ៗ​នេះឡើយ ប៉ុន្តែវា​នឹង​ជួយ​ជំរុញ​ការប្រើប្រាស់​លើ​សេវា​ស្មាតហ្វូន ព្រមទាំង​ប្រើប្រាស់​នៅលើ​ឧបករណ៍​អេឡិចត្រូនិច​នានា។

តាមរយៈ​ការ​ធ្វើបទ​បង្ហាញ​របស់​លោក James Lu ឱ្យដឹង​ថា HarmonyOS នឹង​ជំរុញ​បច្ចេកវិទ្យា​លើ​អេក្រង់ កាមេរ៉ា ប្រដាប់​បំពង​សំឡេង (speaker) មីក្រូហ្វូន សេនស័រ រថយន្ត នាឡិកា​ និង​កុំព្យូរទ័រ​ជាដើម។

ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ជា Open Source នេះ ត្រូវបាន​បំពាក់​រួចមក​ហើយនៅ​លើទូរទស្សន៍​ឆ្លាតវៃ គឺ Honor Vision និង Honor Vision Pro។ ថ្មីៗនេះ Huawei ក៏បញ្ចេញ​ផែនការ​បំពាក់ HarmonyOS នៅលើ​នាឡិកា​ឆ្លាតវៃ​ផងដែរ។

ក្នុងកិច្ចសម្ភាសន៍​មួយ​ជាមួយ​អ្នកសារព័ត៌មាន លោក James Lu ក៏បាន​បញ្ជាក់​ផងដែរថា ការ​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ HarmonyOS នេះ គឺ​មិនពាក់ព័ន្ធ​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​ឡើយ ប៉ុន្តែ​វាគឺយុទ្ធសាស្រ្ត​របស់​ក្រុមហ៊ុន​ សម្រាប់​ការតភ្ជាប់​ពិភពលោក​នាថ្ងៃ​អនាគត៕

ដំណើរវិវត្តន៍របស់ HarmonyOS

ចុចអាន៖

-នេះជា​លក្ខណៈ​ពិសេស​របស់ HarmonyOS ដែល​ខុសពី Android និង​ iOS

-Huawei Mate 30 នឹងនៅ​បន្តប្រើ Android តែ​ឧបករណ៍​មួយនេះ នឹងប្រើ Harmony

អត្ថបទ៖ សំភី

អត្ថបទថ្មី
;