ផ្សែង​ពី​ភ្លើង​ឆេះ​ព្រៃ​អាម៉ាហ្សូន​ បង្ក​ឲ្យ​មានជំងឺដ៏​ធ្ងន់ធ្ងរ​មួយ​កើន​ឡើង​

  • 2019-08-29 09:02:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្សែង​ពុល​ដែល​បក​មក​ពី​ភ្លើង​ឆេះ​ព្រៃ​អាម៉ាហ្សូន​បាន​មក​គ្រប​ដណ្ដប់​ទីក្រុង​ Porto Velho នៃ​រដ្ឋ​ Rondônia ប្រទេស​ប្រេស៊ីល ធ្វើ​អ្នក​មាន​ការ​កើន​ឡើងជំងឺ​ផ្លូវ​ដង្ហើម​កើន​ឡើង​ខុស​ពី​រាល់​ឆ្នាំ។

ក្នុង​ ៣​ សប្ដាហ៍ដំបូង​នៃ​ខែ​សីហា​ ឆ្នាំ២០១៩ នេះ​មន្ទីរពេទ្យ​កុមារ​ប្រចាំ​ទីក្រុង​ Porto Velho បាន​ទទួល​យក​កុមារ​ ៤០០ រូប​ដែល​មាន​ការ​ពិបាក​ដក​ដង្ហើម ច្រើន​ជាង​ ៣ ដង​នៃ​មធ្យមភាគ​ធម្មតា​បើ​តាម​ប្រភព​មន្ត្រី​ជំនាញ។ នៅ​ក្នុង​រយៈ​ពេល​តែ​មួយ​នេះ​រដ្ឋ​ Acre បាន​រាយការណ៍​ថា​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ចំនួន​ ៤៧ ០០០ ករណី។ ការ​តម្រង់​ជួរ​ក្រៅ​មន្ទីរពេទ្យ​បាន​កើន​ឡើង​ ហើយ​មន្ត្រី​សុខាភិបាល​បាន​និយាយ​ថា​ពួក​កំពុង​ខំ​ប្រឹង​រក​បុគ្គលិក​ដើម្បី​ទប់​ទល់​នឹង​ការ​កើន​ឡើង​នៃ​អ្នក​ជំងឺ​នេះ។

វេជ្ជបណ្ឌិត​មួយ​ចំនួន​បាន​និយាយ​ថា​កុមារ​ និង​មនុស្ស​ចាស់​គឺ​ងាយ​នឹង​ទទួល​ឥទ្ធិពល​ជាង​គេ​ តែ​អ្នក​ណា​ក៏​អាច​ទទួល​ផល​ប៉ះពាល់​ពី​ផ្សែង​នេះ​ដែរ​។ សារធាតុ​ពុល​ទាំង​នេះ​ គឺ​អាច​រាំង​ស្ទះ​ការ​ដក​ដង្ហើម​ កាត់​បន្ថយ​លំហូរ​អុកស៊ីសែន​ និង​ធ្វើ​ឲ្យ​ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ជំងឺ​ ហឺត កាន់​តែ​ធ្ងន់ធ្ងរ​ជាង​មុន​។

សម្រាប់​អ្នក​ដែល​រស់​នៅ​ក្រោម​ខ្យល់​ពី​អគ្គីភ័យ​នេះ អាជ្ញាធរ​បាន​ណែ​នាំ​ឲ្យ​កាត់​បន្ថយ​ការ​ចេញ​ទៅ​ក្រៅ​ផ្ទះ​ហើយ​បាន​ឲ្យ​បិទ​បង្អួច​ឲ្យ​ជិត៕​

ប្រភព៖ Washingtonpost ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទថ្មី
;