Seak Vlogger ចង់ធ្វើវីដេអូមានអ្នកមើលច្រើនត្រូវមានគោលដៅច្បាស់លាស់
- 2019-08-30 06:28:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Seak Vlogger ចង់ធ្វើវីដេអូមានអ្នកមើលច្រើនត្រូវមានគោលដៅច្បាស់លាស់
ចន្លោះមិនឃើញ
មានវ័យត្រឹម ២២ឆ្នាំ សៀក បានក្លាយខ្លួនជាបុគ្គលល្បីនៅក្នុងបណ្ដាញសង្គម YouTube និង Facebook។
ចូលរួមក្នុងកម្មវិធី "សួរអីឆ្លើយហ្នឹង!" របស់ Sabay ជាកូនចៅចិន សៀក បានប្រាប់ថាមុនពេលមានអ្នកស្គាល់ច្រើនពេលនេះក៏មិនងាយស្រួលដែរ ដោយចាប់ផ្ដើមធ្វើវីដេអូដាក់ក្នុង YouTube ដំបូងប្រើពេលកន្លះឆ្នាំមានទើបមានចំនួនអ្នក Subscriber ជាងមួយពាន់ប៉ុណ្ណេះ។
លោកបន្តថាបើចង់ឲ្យអ្នកមើលច្រើននិងចូលចិត្តវីដេអូដែលយើងធ្វើត្រូវមានគោលដៅច្បាស់លាស់ និងតម្រូវចិត្តអ្នកទស្សនារបស់យើង។ បច្ចុប្បន្ន សៀក មាន Channel YouTube ផ្ទាល់ខ្លួនចំនួនពីរ គឺ Seak Gamming ដែលចំនួន Subscriber ជាង ៤៦៦ពាន់នាក់ និង Seak Vlogger មានចំនួន Subscriber ជាង ៣៤១ ពាន់នាក់។
ទស្សនាវីដេអូ សៀក ក្នុងកម្មវិធី "សួរអីឆ្លើយហ្នឹង!" ខាងក្រោម៖
អានអត្ថបទ Vlogger ផ្សេងទៀត៖
វិន វិទូ ប្រើពេល ៣ឆ្នាំ រហូតក្លាយជា Vlogger ល្បីនៅក្នុង YouTube
អេង សុវណ្ណតារា ជម្នះភាពខ្មាសអៀនធ្វើវីដេអូ Prank រហូតមានអ្នកគាំទ្រ
“សួរអីឆ្លើយហ្នឹង!” ប៉ះតារា YouTube Bro KH សើចបិទមាត់មិនជិត