ថ្ងៃនេះ ៧៤ឆ្នាំ​មុន លោក ហូជីមិញ ប្រកាស​ឯករាជ្យ​វៀតណាម ពី​បារាំង

  • 2019-09-02 02:16:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​១៩៤៥ ពោលគឺ​បន្ទាប់ពី​បញ្ចប់​សង្គ្រាម​លោកលើកទី២ ប្រធានាធិបតី​វៀតណាម លោក ហូជីមិញ បាន​​ប្រកាស​ឯករាជ្យ​ពី​បារាំង ក្រោយ​ស្ថិតក្រោម​អាណានិគម​ក្នុងឆ្នាំ​១៨៨៧។

លោក​ប្រធាន ហូ បាន​ថ្លែង​នៅ​ទីលាន Ba Dinh Square ក្នុងក្រុងហាណូយ​ថា មនុស្ស​ទាំងអស់​កើតមក​មានភាពស្មើគ្នាទាំងអស់ ទាំងសិទ្ធិ ជីវិត សេរីភាព និង​សុភមង្គល។ ប្រសាសន៍​របស់លោក ត្រូវ​បាន​ស្រែក​ហ៊ោកញ្ជ្រៀវ​ដោយ​អ្នកចូលរួម​យ៉ាងច្រើន​កុះករ។

រូបថត៖ វិបសាយ timetoast
ទោះ​ជាយ៉ាងណា​ក៏ដោយ បារាំង​នៅតែ​បន្ត​កាន់កាប់​ដែនដី​កូសានស៊ីន (វៀតណាមខាងត្បូង) ហើយ​បើកកិច្ចចរចា​ជាមួយ​កុម្មុយនិស្ត​វៀតណាម​ខាងជើង។ ប៉ុន្តែ​ការចរចា​គ្មានលទ្ធផលអ្វីឡើយ ផ្ទុយទៅវិញ ​ភាគីទាំងពីរ​ ក៏ចាប់ផ្តើម​ផ្ទុះ​សង្គ្រាមនឹង​គ្នា​ជាបន្តបន្ទាប់។ ក្នុងនោះ​កងទ័ព​វៀតណាមខាងជើង បាន​ចាប់ផ្តើម​វាយប្រហារ​លើ​កងទ័ពបារាំង​នៅខែធ្នូ ឆ្នាំ​១៩៤៥ ដែល​ជាការ​ចាប់ផ្តើម​សង្គ្រាម​ឥណ្ឌូចិន​លើកទី១៕

ចុចអាន៖ វៀតណាម គ្រោង​រកវិធីសាស្រ្ត​បន្ថែម​ទៀត ដើម្បី​រក្សា​សព​លោក​ហូជីមិញ ឱ្យកាន់​តែយូរ

ប្រភព៖ History ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;