ដឹងមូលហេតុ ភូមិមួយនៅឥណ្ឌូនេស៊ី កំពុងលិចកប់ក្រោមគំនរសំរាមពីប្រទេសអភិវឌ្ឍ (មានវីដេអូ)

  • 2019-09-02 09:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភូមិ Bangun នៃ​កោះ​ចាហ្វា​ប្រទេស​ឥណ្ឌូនេស៊ី កំពុង​ក្លាយ​ជា​ជន​រង​គ្រោះ​ដោយ​សារ​គំនរ​សំរាម​ដែល​ត្រូវ​បាន​បញ្ជូន​ពី​ប្រទេស​អភិវឌ្ឍ​នៃ​លោក​ខាង​លិច​។

ចាប់​តាំង​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ប្រកាស​ឈប់​ទទួល​សំរាម​ពី​ប្រទេស​នៅ​អ៊ឺរ៉ុប​មក ប្រទេស​ជា​ច្រើន​នៅ​អាស៊ីអាគ្នេយ៍​រួម​មាន​ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និង​ហ្វីលីពីន បាន​ក្លាយ​ជា​គោល​ដៅ​សំខាន់​សម្រាប់​ជា​ទី​ចាក់​សំរាម​ទាំង​នោះ។ ភូមិ Bangun ក៏​ស្ថិត​ក្នុង​ចំណោម​គោល​ដៅ​ចាក់​សំរាម​ទាំង​នោះ​ផង​ដែរ ពោល​គឺ​សំរាម​ជាង ៧៥​តោន ឬ​ស្មើ​នឹង ៤០-៥០​ឡាន ត្រូវ​បាន​ដឹក​ទៅ​ចាក់​ជា​រៀង​រាល់​ថ្ងៃ។ យ៉ាង​ណាមិញ សំរាម​ទាំង​នោះ បាន​ក្លាយ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​ប្រចាំ​ថ្ងៃ​សម្រាប់​ប្រជាជន​រស់​នៅ​ក្នុង​តំបន់។

អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ភូមិ Bangun បាន​នាំ​គ្នា​ផ្លាស់​ប្ដូរ​របរ​ពី​ធ្វើ​ស្រែ​ចម្ការ មក​រើស​សំរាម​វិញ​ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​នាំ​គ្នា​លក់​ដី​របស់​ខ្លួន​ដើម្បី​ប្រែ​ជា​កន្លែង​ចាក់​សំរាម​ទៀត​ផង​៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី
;