កម្ពស់ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង ឡើងដល់ចំណុចក្រហមហើយ
- 2019-09-04 03:07:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពស់ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង ឡើងដល់ចំណុចក្រហមហើយ
ចន្លោះមិនឃើញ
ទន្លេមេគង្គ-ស្ទឹងត្រែង បានឡើងដល់កម្ពស់ ១០,៨២ម៉ែត្រ ដែលលើសពីកម្រិតកម្ពស់ឱ្យប្រុងប្រយ័ត្ន (១០,៧០ម៉ែត្រ) ហើយ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩។ នេះបើតាមព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម។
ទន្លេមេគង្គដដែលនេះ នឹងបន្តឡើងកម្ពស់ក្នុងរយៈពេល៣ថ្ងៃខាងមុខទៀត ក្នុងនោះ៖
-ថ្ងៃទី៥កញ្ញា៖ កម្ពស់ ១១,៥៥ម៉ែត្រ
-ថ្ងៃទី៦កញ្ញា៖ កម្ពស់ ១១,៩៨ម៉ែត្រ
-នឹងថ្ងៃទី៧កញ្ញា៖ កម្ពស់ ១២,១៣ម៉ែត្រ៕