ប្រទេស​ណាខ្លះ​ មាន​សត្វតំណាងជាតិ?

  • 2019-09-04 08:09:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​អាស៊ាន ដែលមាន​សត្វ​តំណាងជាតិ​រួមមាន៖

-កម្ពុជា៖ គោព្រៃ (Kouprey) និង​ត្រយ៉ងយក្ស

-ឥណ្ឌូណេស៊ី៖ ត្រកួត (Komodo Dragon) និង គ្រុឌ (Garuda)

-ម៉ាឡេស៊ី៖ ខ្លា (Malyan Tiger)

-ហ្វីលីពីន៖ ក្របីទឹក (Carabao) និង ឥន្ទ្រី (Phillipine Eagle)

-ថៃ៖ ដំរី (Elephant)។

ចំណែក​ប្រទេស​អាស៊ានដទៃទៀត ដូចជា មីយ៉ាន់ម៉ា វៀតណាម ឡាវ សិង្ហបុរី និងប្រ៊ុយណេ ពុំមាន​សត្វ​តំណាង​ជាតិ​ឡើយ។

លើសពីនេះ ប្រទេស​​នៅ​ក្រៅ​តំបន់​អាស៊ាន​ជាច្រើន​ទៀត ក៏មាន​សត្វ​តំណាង​ជាតិ​ផងដែរ ប៉ុន្តែ​សូម​បង្ហាញ​តែប្រទេស​ធំៗ​ប៉ុណ្ណោះ​ដូចជា៖

-ចិន៖ ខ្លាឃ្មុំ​ផេនដា​យក្ស (Giant Panda), នាគ (Chinese Dragon) និង​ក្រៀល​ក្បាល​ក្រហម (Red-crowned crane)

-អាមេរិក៖ ឥន្ទ្រី (Bald eagle) និង គោព្រៃ​អាមេរិក (American bison)

-រុស្ស៊ី៖ ខ្លាឃ្មុំ (Eurasian Brown bear)

-កូរ៉េខាងត្បូង៖ ខ្លាស៊ីបេរី (Siberian Tiger) និង បក្សី (Korean magpie)

-ជប៉ុន៖ បក្សី (Green Pheasant) និង ត្រី (Carp)

-បារាំង៖ មាន់គោក (Gallic Rooster)

-អង់គ្លេស៖ តោ (lion)

-ឥណ្ឌា៖ ពស់វែករនាម (King Cobra)

-តួកគី៖ ចចកប្រផេះ (Grey Wolf)៕

ប្រភព៖ Worldatlas ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;