ភាគីកម្មករ និងនិយោជកដាក់តួលេខប្រាក់ខែគោលឃ្លាតគ្នាជាង១០ដុល្លារសម្រាប់ឆ្នាំ២០២០
- 2019-09-06 06:05:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាគីកម្មករ និងនិយោជកដាក់តួលេខប្រាក់ខែគោលឃ្លាតគ្នាជាង១០ដុល្លារសម្រាប់ឆ្នាំ២០២០
ចន្លោះមិនឃើញ
ក្រសួងការងារឲ្យដឹងថាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រាក់ឈ្នួលគោលអប្បបរមាលើកទីបីនេះ ភាគីកម្មករនិយោជិតស្នើយកតួលេខ១៩៩ដុល្លារ ខណៈភាគីនិយោជកស្នើយក១៨៤ដុល្លារសម្រាប់ប្រាក់ឈ្នួលគោលអប្បបរមាក្នុងវិស័យវាយនភណ្ឌឆ្នាំ២០២០។
ក្រសួងការងារនៅរសៀលនេះបានចេញសេចក្ដីប្រកាសពត៌មានមួយស្ដីពីលទ្ធផលនៃ កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលគោលអប្បបរមាលើកទីបីសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង។
លទ្ធផលនៃកិច្ចប្រជុំបានបង្ហាញថាភាគីកម្មករនិយោជិតបានស្នើតួលេខប្រាក់ខែគោលអប្បបរមាសម្រាប់វិស័យមួយនេះក្នុងឆ្នាំ២០២០ ចំនួន១៩៩ដុល្លារ ខណៈភាគីនិយោជកស្នើតួលេខ១៨៤ដុល្លារ។ ភាគីទាំងពីរនឹងបន្តពិភាក្សាគ្នាម្ដងទៀតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល។
គួរបញ្ជាក់ថាប្រាក់ខែគោលអប្បបរមាក្នុងវិស័យវាយនភណ្ឌ កាត់ដេ និងផលិតផលស្បែកជើងមានចំនួន១៨២ដុល្លារ ក្នុងឆ្នាំ២០១៩៕