មេទ័ព កម្ពុជា វៀតណាម និងហ្វីលីពីន បង្កើត​ភាព​ជិតស្និទ្ធ និងជឿទុកចិត្តគ្នា

  • 2019-09-10 02:54:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានជួបពិភាក្សាការងារជាមួយនិងអគ្គសេនាធិការរង នៃកងទ័ពប្រជាជនវៀតណាម និង មេបញ្ជាការកងទ័ពជើងគោក នៃសាធារណៈរដ្ឋហ្វីលីពីន។

ក្នុងឱកាសចូលរួមសនិ្នសិទ មេបញ្ជាការកងទ័ពជើងគោក តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វីក នៅថ្ងៃទី ០៩ ខែ​កញ្ញា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និង​ជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានឆ្លៀតឱកាសជួបពិភាក្សាការងារជាមួយ ឧត្តម​សេនីយ៍​ឯក​បំរុង ង្វៀន តឹនគឿង អគ្គសេនាធិការរង នៃកងទ័ពប្រជាជនវៀតណាម និង ឧត្តមសេនី​យ៍ឯក ម៉ាកៃរូក អាល់ប៊ែកតូ មេបញ្ជាការកងទ័ពជើងគោក នៃសាធារណៈរដ្ឋហ្វីលីពីន ដើម្បី​រឹត​ចំណង​មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ព។

ក្នុង​ជំនួបទាំងពីរនេះ ប្រមុខដឹកនាំកងទ័ព បានឯកភាពគ្នា នឹង​បង្កើត​សកម្មភាព ថ្មីៗ​បន្ថែម​ទៀត​ដែល​អាច​ឱ្យ​កង​ទ័ពកាន់តែជិតស្និទ្ធ និងជឿទុកចិត្តគ្នា៕

ចុចអាន៖

អត្ថបទ៖ កុសល

អត្ថបទថ្មី
;