មកស្គាល់មុខមាត់អ្នកបាននិទ្ទេស A ​តែ​ម្នាក់​ឯង​គត់​នៅ​ខេត្ត​ទាំង ៣

  • 2019-09-10 04:33:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​លទ្ធផល​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​ ២០១៩ ​បាន​ប្រកាស​ចេញ​ទូទាំង​ប្រទេស​ជា​ផ្លូវការ​ហើយ ​ក្នុង​នោះ​បេក្ខជន​ដែល​បាន​និទ្ទេស​​ A ​តែ​ម្នាក់​គត់​ប្រចាំ​ខេត្ត​​ មាន​ចំនួន​តែ ៣ ​នាក់​ប៉ុណ្ណោះ​ដែល​រស់​នៅ​ក្នុង​ខេត្ត​កោះកុង ​ខេត្ត​មណ្ឌល​គិរី និង​ខេត្ត​ឧត្តរមានជ័យ។

​១) ​មាស រតនា ​ភេទ​ស្រី ​មក​ពី​វិទ្យាល័យ​ហ៊ុន សែន​មណ្ឌលគិរី ​ខេត្ត​មណ្ឌល​គិរី (ថ្នាក់​វិទ្យាសាស្ត្រ)

មាស រតនា

២) ​ខន សុវណា​ភូមិ ​ភេទ​ប្រុស ​មក​ពី​វិទ្យាល័យ​កោះកុង​ ​ខេត្ត​កោះកុង​ ​(ថ្នាក់​វិទ្យាសាស្ត្រ)

ខន សុវណា​ភូមិ

​៣) ​កែវ ពន្លឺ ភេទ​ប្រុស​ ​មក​ពី​​វិទ្យាល័យ​ហ៊ុន សែន​ត្រពាំង​ប្រាសាទ ​ខេត្ត​ឧត្តរមានជ័យ (ថ្នាក់​វិទ្យាសាស្ត្រ​)។ សូម​ចូល​រួម​អបអរ សាទរ!!!

កែវ ពន្លឺ

សូម​បញ្ជាក់​ដែរ​ថា លទ្ធផល​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​ ២០១៩ និទ្ទេស​រួម​ A ចំនួន ៤៤៣ ​នាក់ និទ្ទេស​ B ចំនួន ២៤៣០ នាក់, និទ្ទេស​ C ចំនួន ៥៨៤៧ នាក់, និទ្ទេស​ D ចំនួន ១៤១០០ នាក់ និង និទ្ទេស​ E ចំនួន ៥៦២៣២ នាក់​ ក្នុង​ចំណោម​បេក្ខជន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​សរុប​មាន​ចំនួន​១១៧ ០៤៣​នាក់ ក្នុង​នោះ​៩០ ៩៦៦​នាក់ជា​បេក្ខជន​ចំណេះទូទៅ ១៨ ៤៥៧​នាក់​ជា​បេក្ខជន​ស្វៃរិន ៤ ៥៦៤នាក់ជា​បេក្ខជន​បំពេញ​វិជ្ជា និង​៣ ០៥៦​នាក់ជា​បេក្ខជន​ស្វៃរិនបំពេញ​វិជ្ជា៕

-​ឈ្មោះ​វែង​ៗ​និង​ពិរោះៗ​ដូច​ទូក​ង! ​អ្នក​ប្រឡង​ជាប់​បាក់​ឌុប​ ​ជា​ភាសា​អង់គ្លេស​សុទ្ធ

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;