គិតត្រឹម ៨ខែឆ្នាំ ២០១៩ ចំណូលពន្ធដារ ទទួលបានជាង ១,៩ពាន់លានដុល្លារ
- 2019-09-13 07:42:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតត្រឹម ៨ខែឆ្នាំ ២០១៩ ចំណូលពន្ធដារ ទទួលបានជាង ១,៩ពាន់លានដុល្លារ
ចន្លោះមិនឃើញ
អគ្គនាយកដ្ឋានពន្ធដារបានបង្ហាញថា ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានប្រមូលបានក្នុងខែសីហា ឆ្នាំ ២០១៩ មានចំនួន ៨៦១,៧៩ ប៊ីលានរៀល (ប្រមាណជា ២១៥,៤៥ លានដុល្លារ អាមេរិក) ស្មើនឹង៩,៤១% នៃផែនការប្រចាំឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៩។
បើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែសីហា ឆ្នាំ២០១៨ ឃើញថាកើនឡើងចំនួន ២៧៤,១៦ ប៊ីលានរៀល (ប្រមាណជា ៦៨,៥៤ លានដុល្លារអាមេរិក) ស្មើនឹង ៤៦,៦៦%។ សម្រាប់រយៈពេល ០៨ ខែ ឆ្នាំ២០១៩ នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន ៧ ៨១០,៥៦ ប៊ីលានរៀល (ប្រមាណ ១ ៩៥២,៦៤ លានដុល្លារអាមេរិក) ស្មើនឹង ៨៥,៣៣% នៃផែនការប្រចាំឆ្នាំ។
ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ឃើញថាចំណូលពន្ធ-អាករ សម្រាប់ រយៈពេល ០៨ ខែ ឆ្នាំ២០១៩ កើនឡើងចំនួន ១ ៧៩៧,៣៧ ប៊ីលានរៀល (ប្រមាណជា ៤៤៩,៣៤ លានដុល្លារអាមេរិក) ស្មើនឹង ២៩.៨៩%។ ជារួម សម្រាប់រយៈ ០៨ខែ ឆ្នាំ២០១៩ នេះ ប្រភេទពន្ធសំខាន់ៗ បានបន្តរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ក្នុងនោះពន្ធលើប្រាក់ចំណូលកើន ២៥,៨៩%, អាករពិសេសកើន ២៦,៦១%, ពន្ធលើប្រាក់បៀវត្សកើន ១៦,១២%, និងពន្ធប្រថាប់ត្រាលើអចលនទ្រព្យកើន ៦០,១៨%៕
ចុចអាន៖
កម្ពុជា សម្រេចទិញភ្លើងពីឡាវក្នុងតម្លៃជិត ៥ពាន់លានដុល្លារ សម្រាប់រយៈពេល ៣០ឆ្នាំ
ស្ថានីយអ្នកដំណើរថ្មីនៃព្រលានខេត្តព្រះសីហនុ នឹងអាចទទួលភ្ញៀវបានដល់ ១០លាននាក់