ដោយ​សារ​រឿងមួយ​នេះ បារាំង​ផាក​ Google ដល់ជាង​ ១ ពាន់​លាន​ដុល្លារ

  • 2019-09-13 08:18:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ Google បាន​យល់​ព្រម​បង់​ប្រាក់​ជិត​ ១ ពាន់​លាន​អឺរ៉ូ (១,១ ពាន់​លាន​ដុល្លារ) ទៅ​អាជ្ញាធរ​បារាំង​ដើម្បី​ដោះ​ស្រាយ​ករណី​ក្រុមហ៊ុន​នេះ ក្លែង​បន្លំ​ពន្ធ​ ដែល​ត្រូវ​បាន​ស៊ើប​អង្កេត​តាំង​ពី​ឆ្នាំ​ ២០១៥​ មក​ម្ល៉េះ។

អ្នក​ស៊ើប​អង្កេត​បារាំង​ បាន​ស្វែង​រក​ឃើញ​ថា​ក្រុមហ៊ុន​ Google មិន​បង់​ពន្ធ​គ្រប់​​គ្រាន់​ ដោយ​មិន​បាន​ប្រកាស​ចំណូល​មួយ​ផ្នែក​របស់​ពួក​គេ​ក្នុង​ប្រទេស​បារាំង​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ ក្រុមហ៊ុន​ Google បាន​បញ្ជាក់​ថា​ការ​ទូទាត់​បំណុល​នេះ​រួម​មាន​ការ​ផាក​ពិន័យ​ ៥០០ លាន​អឺរ៉ូ និង​ពន្ធ​បន្ថែម​ ៤៦៥ លាន​អ៊ឺរ៉ូ​។

ក្រុមហ៊ុន​ Google បង់​ពន្ធ​តិច​ក្នុង​សហភាព​អឺរ៉ុប​ ដោយ​សារ​ចន្លោះ​ប្រហោង​នៅ​ក្នុង​ច្បាប់​ពន្ធដារ​អន្តរជាតិ​។ Google ប្រកាស​ចំណូល​ដែល​បាន​មក​ពី​សហភាព​អឺរ៉ុប​ នៅ​ប្រទេស​អៀរឡង់​ដែល​មាន​កម្រិត​ពន្ធ​ទាប។​

បណ្ដា​ប្រទេស​អឺរ៉ុប​បាន​មាន​ភាព​ពិបាក​ប្រមូល​ពន្ធ​លើ​ប្រាក់​ចំណូល​ក្រុមហ៊ុន​បច្ចេកវិទ្យា​នៅ​ក្នុង​ដែន​ដី​របស់​ពួក​គេ។​ នៅ​ទី​បំផុត​ ប្រទេស​បារាំង​បាន​ដាក់​ពន្ធ​ជា​ឯកតោភាគី​ ដែល​ជំរុញ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ ដូណាល់​ ត្រាំ​ គំរាម​សងសឹក​ ដោយ​ដាក់​ពន្ធ​លើ​ស្រា​ក្រហម​បារាំង​៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទថ្មី
;