ទីបំផុត ឡុង​ សុភី​ យកឈ្នះ រឿង សោភ័ណ្ឌ ​យកបាន៤ពាន់ដុល្លារ

  • 2019-09-14 12:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រដាល់​ជួរ​មុខ​របស់​កម្ពុជា​ពីរ​រូប​ រឿង​ សោភ័ណ្ឌ​ និង​ ឡុង​ សុភី​ វ៉ៃ​គ្នា​គ្មាន​ប្រណី​ដៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ទម្ងន់​ ៦៩​គីឡូក្រាម​ ចុង​ក្រោយ​ជ័យជម្នះ​ធ្លាក់​ទៅ​លើ ឡុង សុភី យក​លុយ​១៦​លាន​រៀល​ មិញ​នេះ​នៅ​ CNC ។​

ការ​ប្រកួត​រវាង​ជើង​ខ្លាំង​គុន​ខ្មែរ​ជួរ​មុខ​របស់​កម្ពុជា​ខាង​លើ​នេះ​ គឺ​ពិត​ជា​ធ្វើ​ឲ្យ​កក្រើក​សង្វៀន​ CNC​ តែ​ម្ដង​ ពោល​គឺដូច​ទៅ​នឹង​ការ​លើក​ឡើង​ និង​តាំង​ចិត្ត​មុន​ប្រកួត​ដូច្នោះ​អញ្ចឹង។​ ទាំង​ សោភ័ណ្ឌ​ និង​ សុភី​ សុទ្ធតែ​ចង់​ឈ្នះ​ខ្សែក្រវាត់​គោ​ជល់​នេះ​ដូច​គ្នា​ ដូច្នេះ​ហើយ​ពួកគេ​ព្យាយាម​ស្ទាបស្ទង់​ និង​វ៉ៃ​គ្នា​តាំងពីទឹក១ទៅតែម្ដង។

ចូល​ដល់​ទឹក​បន្តបន្ទាប់​ការ​ប្រកួត​កាន់​តែ​ក្ដៅ​ទៅ​ៗ​ ពួកគេ​ទាំង​ពីរ​ចាប់​ផ្ដើម​ប្ដូរ​គ្នា​ទៅ​វិញ​ទៅ​មក​ រហូត​រក​ឃើញ​ម្ចាស់​ខ្សែក្រវាត់​ថ្មី​ហើយ​ទទួល​បាន​ប្រាក់​រង្វាន់​១៦​លាន​រៀល​ ​គឺ​បាន​ទៅ​លើ​ ឡុង​ សុភី។​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;