រកឃើញប្រទេស​ជើង​ឯក World Cup បាល់បោះ ឆ្នាំ២០១៩ ហើយ

  • 2019-09-16 01:35:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់បោះ​ជម្រើសជាតិ​អេស្ប៉ាញ បាន​ក្លាយជា​ម្ចាស់​ពាន FIBA Basketball World Cup ជាលើក​ដំបូង​ ក្នុង​រយៈពេល ១៣ឆ្នាំចុងក្រោយ បន្ទាប់​ពី​​យកឈ្នះ​ក្រុមបាល់បោះ​ជម្រើសជាតិ​អាហ្សង់ទីន ដោយ​លទ្ធផល ៩៥-៧៥ កាលពី​ថ្ងៃអាទិត្យ​ នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។

រូបភាព Twitter FIBA World Cup 2019
អេស្ប៉ាញ បាន​រក​ពិន្ទុ​នាំមុខ​អាហ្សង់ទីន តាំងពី​វគ្គ​ទី១ ជា​ពិសេសគឺអាច​រកបាន​ ១៤ពិន្ទុ ក្នុង​ចំណោម ១៦ពិន្ទុ​ដំបូង (១៤-២) និង​បាន​បន្ត​ការនាំមុខ រហូត​ចប់​ការប្រកួត។

កីឡាករ Ricky Rubio ដែល​ប្រកប​អាជីព​នៅ​ក្លឹប Phoenix Suns ក្នុង​ក្របខណ្ឌបាល់បោះ NBA សហរដ្ឋអាមេរិក និងជា​កីឡាករ​ល្អ​បំផុត​ប្រចាំពានរង្វាន់ (MVP) រកបាន ២០ពិន្ទុ​ម្នាក់ឯង និង Assist ៣ដង ខណៈ Marc Gasol មកពីក្លឹប Toronto Raptors រកបាន ១៤ពិន្ទុ និង ៧ assist។

ក្រុមបាល់បោះអេស្ប៉ាញ អបអរ​ក្រោយ​ឈ្នះ​ពាន World Cup (រូបភាព៖ Twitter FIBA World Cup 2019)

សូមបញ្ជាក់ថា ក្រុមបាល់បោះ​អេស្ប៉ាញ ធ្លាប់ឈ្នះ FIBA World Cup បាន​ម្ដង​ កាលពី ១៣ឆ្នាំមុន គឺឆ្នាំ ២០០៦ ខណៈ​អាហ្សង់ទីន ធ្លាប់​ឈ្នះ​ម្ដងដែរ ប៉ុន្តែ​តាំងពីឆ្នាំ ១៩៥០ មក​ម្ល៉េះ។

ចំណែក​ការប្រកួត​ដណ្ដើម​មេដាយ​សំរឹទ្ធ ក្រុម​បាល់បោះ​បារាំង បាន​យកឈ្នះ អូស្រ្ដាលី ដោយ​លទ្ធផល ៦៧ - ៥៩៕

សូមទស្សនា​វីដេអូហាយឡាយខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;