ឥស្សរជនជាន់ខ្ពស់កម្ពុជា ៩រូប ដែលទទួលគោរមងារជា “សម្តេច”
- 2019-09-17 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥស្សរជនជាន់ខ្ពស់កម្ពុជា ៩រូប ដែលទទួលគោរមងារជា “សម្តេច”
ចន្លោះមិនឃើញ
បើគិតរហូតមកដល់បច្ចុប្បន្នឥស្សរជនជាន់ខ្ពស់កម្ពុជាមានតែ ៩រូបដែលត្រូវបានព្រះមហាក្សត្របានព្រះរាជទានគោរមងារជា “សម្តេច” ដែលជាងារដ៏ខ្ពង់ខ្ពស់បំផុតរបស់កម្ពុជា។ ឥស្សរជនជាន់ខ្ពស់ក្នុងនោះទាំង៩នាក់នោះរួមមាន៖
១. អតីតសម្តេចប្រធានព្រឹទ្ធឹសភា ជា ស៊ីម មានគោរងារជា “ សម្តេចអគ្គធម្មពោធិសាល ជា ស៊ីម ” ទទួលមរណៈភាពនៅថ្ងៃទី ៨ មិថុនា ឆ្នាំ២០១៥។
៣. សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ហ៊ុន សែន មានគោរងារជា “ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន” ។
៤. ឩបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង គង់ សំអុល មានគោរងារជា “ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល” ។
៥. ប្រធានកាកបាទក្រហមកម្ពុជា សម្តេច ប៊ុន រ៉ានី មានគោរពងារជា “ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ” ។
៦.ប្រធានព្រឹទ្ធឹសភា សម្តេច សាយ ឈុំ មានគោរពងារជា “ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ” ។
៧. ឩបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង មានគោរពងារជា “ សម្ដេចក្រឡាហោម ស ខេង” ។
៨. ឩបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ មានគោរពងារជា “ សម្តេចពិជ័យសេនា ទៀ បាញ់ ” ។
៩. អតីតឩបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី សុខ អាន មានគោរពងារជា “ សម្ដេចវិបុលបញ្ញា សុខ អាន” ទទួលមរណៈភាព នៅថ្ងៃទី ១៥ មីនា ឆ្នាំ ២០១៧។