ប្រទេសអាស៊ាន១ ក្លាយជាប្រទេសនាំចេញកៅស៊ូធំដាច់គេលើពិភពលោក
- 2019-09-17 04:33:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសអាស៊ាន១ ក្លាយជាប្រទេសនាំចេញកៅស៊ូធំដាច់គេលើពិភពលោក
ចន្លោះមិនឃើញ
ថៃបានជាប់ឈ្មោះជាប្រទេសដែលលក់ចេញកៅស៊ូច្រើនជាងគេបង្អស់នៅលើពិភពលោក ខណៈដែលចិនឈរនៅលេខរៀងទី១ ជាអ្នកក្ដោបយកចំណែកទីផ្សារនាំចូលកៅស៊ូច្រើនជាងគេពីថៃ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មថៃ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។
ប្រភពដដែល បានបញ្ជាក់ថា ដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៣ ជាមួយបណ្ដាប្រទេសចំនួន១៨ ថៃអាចរកចំណូលពីការនាំចេញកៅស៊ូបានចំនួនជាង ៤,៦ពាន់លានដុល្លារ កាលពីឆ្នាំ២០១៨។ តួលេខនេះស្មើនឹង ១,៨២% នៃចំណូលនាំចេញសរុបរបស់ប្រទេសថៃ។
លោកស្រី Auramon បានបន្តទៀតថា ថៃក៏បាននាំចេញកៅស៊ូទៅបណ្ដាប្រទេសផ្សេងទៀតផងដែរនៅក្នុងអាស៊ីអាគ្នេយ៍ ក៏ដូចនៅសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ជាដើម៕