ដីនៅតំបន់ដែលនឹងក្លាយជារដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ី កំពុងឡើងថ្លៃខ្លាំង
- 2019-09-18 03:18:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដីនៅតំបន់ដែលនឹងក្លាយជារដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ី កំពុងឡើងថ្លៃខ្លាំង
ចន្លោះមិនឃើញ
រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសរើរដ្ឋធានីពី ហ្សាកាតា ទៅកាន់តំបន់កោះកាលីម៉ាន់តាន់ខាងកើត បានធ្វើឱ្យដីនៅតំបន់នេះ កំពុងឡើងថ្លៃ។ នេះបើតាមការចុះផ្សាយរបស់ Channel News Asiaនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។
រដ្ឋធានីថ្មីនេះ គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២០ លើដីទំហំ ៤ម៉ឺនហិកតា ហើយរដ្ឋាភិបាលនឹងរើរដ្ឋបាលរបស់ខ្លួនទាំងអស់ ទៅកាន់រដ្ឋធានីថ្មីនៅត្រឹមឆ្នាំ២០២៤។
តាមបណ្តោយផ្លូវមួយចំនួនក្នុងតំបន់រដ្ឋធានីថ្មី បានដាក់ផ្លាកលក់ដី គួរឱ្យកត់សម្គាល់។ បុរសម្នាក់ដែលកំពុងដាក់ផ្លាកសញ្ញានេះ បានសារព័ត៌មានខាងលើថា គាត់លក់ដីក្នុង១ហិកតាតម្លៃ ១,២ពាន់លានរូព្យ៉ា (ជាង ៨,៥ម៉ឺនដុល្លារអាមេរិក)។ គាត់ថា អ្នករាល់គ្នាកំពុងដំឡើងថ្លៃដីរបស់ពួកគេ ពោលគឺពីមុន ដី១ហិកតា តម្លៃតែ ១២៥លានរូព្យ៉ា (ជាង ៨,៩ពាន់ដុល្លារអាមេរិក) តែប៉ុណ្ណោះ។
បើតាមលោក Eko ម្ចាស់ភោជនីយដ្ឋានមួយកន្លែងក្នុងតំបន់នោះ បានអះអាងថា រៀងរាល់ថ្ងៃ ភ្ញៀវក្នុងហាងរបស់លោក បានជជែកគ្នាច្រើនពីតម្លៃដី និងស្វែងរកទិញដី។ ក្នុងចំណោមនោះភាគច្រើនគឺជាអ្នកគួកជេដី។
លោកថា តម្លៃដីបានឡើងជាគំហុក បន្ទាប់ពីប្រធានាធិបតី លោក ចូកូ វីដូដូ បានប្រកាសរើរដ្ឋធានី។ «ពីមុនដី ៤ហិកតា លក់បានត្រឹម ៣៥០លានរូព្យ៉ា (ជាង ២,៤ម៉ឺនដុល្លារអាមេរិក) ប៉ុណ្ណោះ ប៉ុន្តែឥឡូវវាមានតម្លៃរហូតដល់ ៤ពាន់លានរូព្យ៉ា (ជាង ២៨ម៉ឺនដុល្លារអាមេរិក)»៕