ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ ឡើងដល់កម្រិតប្រកាសអាសន្នហើយ
- 2019-09-18 03:47:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ ឡើងដល់កម្រិតប្រកាសអាសន្នហើយ
ចន្លោះមិនឃើញ
ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ មានការហក់ឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ន ខណៈ:អាជ្ញាធរខេត្ត ក៍ដូចជាមន្ទីរធនធានទឹក និងឧុតុនិយម បានប្រញាប់ចេញលិខិតជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរសនៅតាមដងស្ទឹងពោធិ៍សាត់ឲ្យមានការប្រុងប្រយ័ត្ន។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ លោក កែវ វៃ បានឲ្យដឹងនៅព្រឹកថៃ្ងទី ១៨ ខែកញ្ញា នេះថា ស្ថានភាពកម្ពស់ទឹកស្ទឹង ពោធិ៍សាត់បានឈានដល់កាប្រកាសអាសន្នតាំងពីថ្ងៃទី ១៧កញ្ញា ដែលធ្វើឲ្យជនលិចមកផ្នែកខាងក្រោមជាប់ព្រំប្រទល់រវាងក្រុងពោធិ៍សាត់និងស្រុកកណ្ដៀង ។
យោងតាមរបាយការរបស់មន្ទីធនធានទឹកដែលទទួលបាននៅព្រឹកថ្ងៃទី ១៨កញ្ញា បានបង្ហាញថា ស្ថានភាពកម្ពស់ទឹកជំនន់ស្ទឹងពោធិ៍សាត់ ដូចខាងក្រោម៖
១.កម្ពស់ទឹកសឹ្ទងពោធិ៍សាត់៖
ស្រុកក្រវាញកម្ពស់ទឹក ៤,៩៤ម៉ែត្រ, កម្ពស់ប្រុងប្រយ័ត្ន ៦,០០ម៉ែត្រ ទឹកបានឡើងអតិបរមា ៥,០៧ម៉ែត្រ ក្នុងរយៈពេល១យប់កម្ពស់ទឹកបានចាប់ផ្តើមស្រក ០.១៣ម៉ែត្រ នៅស្រុកភ្នំក្រវាញ។
ក្រុងពោធិ៍សាត់កម្ពស់ទឹក ៥,១៧ម៉ែត្រ, កម្ពស់ប្រុងប្រយ័ត្ន ៥,០០ម៉ែត្រ ទឹកបានឡើងជាបន្ត បន្ទាប់ក្នុងរយៈពេល១យប់កម្ពស់ទឹកកើនដល់ ១,៤១ម៉ែត្រ ហើយបន្តឡើងក្នុងរយៈពេល ១ថ្ងៃពេញទើបចាប់ផ្តើមស្រកវិញនៅក្រុងពោធិ៍សាត់។
២.ប្រភពទឹកមកពី ៖
ប្រធានមន្ទីរ បានបន្តឲ្យដឹងទៀតថា ពេលនេះបងប្អូនប្រជាពលរដ្ឋបាននិងកំពុងច្រកដីទប់ទឹកកុំឲ្យហូរឆ្លងកាត់ផ្លូវនិងលិចហូរចូលផ្ទះសម្បែងរបស់ពួកគាត់ ។ តែគេមិនទាន់ដឹងថា ការជនឡើងនៅស្ទឹងពោធិ៍សាត់នេះបង្កឲ្យមានផលប៉ះពាល់ដល់ស្រូវស្រែនិងផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋប៉ុន្មាននោះទេ៕