អ្នក​រៀបចំ​ប្រដាល់​សង្វៀន​ឯកភ្នំ​ និយាយ​អ្វី​ខ្លះ​ពី​ រឿង​ សោភ័ណ្ឌ​ ប៉ះ​ Iquezang​ ចុង​សប្ដាហ៍​នេះ?​

  • 2019-09-18 07:40:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​នៅ​សង្វៀន​ឯកភ្នំ​ Matias Andres​ ថា​រីករាយ​ណាស់​ដែល​មាន​វត្តមាន​អ្នក​ប្រដាល់​ល្បីឈ្មោះ​ទាំង​ពីរ​ រឿង​ សោភ័ណ្ឌ​ និង​ Iquezang​ នៅ​លើ​សង្វៀន​ឯកភ្នំ​ ហើយ​នេះ​ជា​ការ​ប្រកួត​កក្រើក​ហើយ​ចុង​សប្ដាហ៍​នេះ។​

រូបភាពលើហ្វេសបុក លោក​ Matias
លោក​ Matias Andres​ បាន​ឲ្យ​ដឹង​ថា​ មាន​ចិត្ត​សប្បាយ​រីករាយ​ណាស់​ដែល​អ្នក​ប្រដាល់​ថៃ ​Iquezang​ នឹង​វិល​មក​កាន់​សង្វៀន​ឯកភ្នំ ​ជា​ថ្មី​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។​ មាន​អ្នក​គាំទ្រ​កម្ពុជា​មួយ​ចំនួន​ពេញ​ចិត្ត​ និង​រង់ចាំ​ទស្សនា​អ្នក​ប្រដាល់​រូប​នេះ​ឡើង​ប្រកួតជាថ្មី។​ ចំពោះ​ការ​ហ្វឹកហាត់​វិញ​ អ្នក​រៀបចំ​ខាង​លើ​នេះ​ បញ្ជាក់​ថា​ កីឡាករ​ Iquezang​ កំពុង​ហ្វឹកហាត់​ខ្លាំង​ដើម្បី​ត្រៀម​ប៉ះ​អ្នក​ប្រដាល់​កម្ពុជា​ រឿង​ សោភ័ណ្ឌ។​
កីឡាករ រឿង សោភ័ណ្ឌ

អ្នក​ស្រឡាញ់​ប្រដាល់​រូប​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​ រឿង​ សោភ័ណ្ឌ​ វិញ​ជា​អ្នក​ប្រដាល់​ដ៏​ជំនាញ​ម្នាក់។​ លោក​មិន​ប្រាកដ​ថា​កីឡាករ​កម្ពុជា​ ឬ​អ្នក​លេង​គុន​ថៃ​ជា​អ្នក​ឈ្នះ​ក្នុង​ជំនួប​នេះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​អាច​និយាយ​បាន​ថា នេះ​ជា​ការ​ប្រកួត​​ដ៏​អស្ចារ្យ​មួយ​​ទៀត​របស់​សង្វៀន​ឯកភ្នំ។​

រូបភាពផ្ដល់ជូនពីសង្វៀនឯកភ្នំ

រំលឹក​ដែរ​ថា​ កីឡាករ​ រឿង​ សោភ័ណ្ឌ​ នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​អ្នក​លេង​គុន​ថៃ​ Iquezang​ លើ​សង្វៀន​ឯកភ្នំ​ នៅ​ឯ​ខេត្ត​បាត់ដំបង​ នា​ថ្ងៃ​អាទិត្យ​ ទី២២​ ខែ​កញ្ញា​ ២០១៩​នេះ។​ នេះ​ជា​លើក​ទី២​ហើយ​សម្រាប់​ការ​បង្ហាញ​ខ្លួន​របស់​ Iquezang​ លើក​ទឹក​ដី​កម្ពុជា៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;