ទីបំផុត! ឥណ្ឌូនេស៊ីចាប់ខ្លួនជិត ២០០នាក់ ពាក់ព័ន្ធរឿងភ្លើងឆេះព្រៃនៅកោះសូម៉ាត្រា

  • 2019-09-19 02:13:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​រាប់រយ​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ជុំវិញ​ការ​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូនេស៊ី ដែល​បណ្ដាល​ឲ្យ​មាន​ផ្សែង​អ័ព្ទ​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាជន។

យោង​តាម​អ្នក​នាំពាក្យ​នគរបាល​ជាតិ លោក Dedi Prasetyo ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​យ៉ាង​ហោច​ណាស់​មនុស្ស ១៨៥ នាក់ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ខេត្ត​ចំនួន ៦​ដែល​មាន​ភ្លើង​ឆេះ និង​អ្នក​ជាប់​ពាក់ព័ន្ធ ៤​នាក់​ទៀត​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត។ អ្នក​នាំ​ពាក្យ​ខាង​លើ​បន្ថែម​ថា ៩៩%​នៃ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ភ្លើង​ឆេះ​ពេញ គឺ​មក​ពី​សកម្មភាព​របស់​មនុស្ស​អ្នក​ដុត។ យ៉ាង​ណា​មិញ រដ្ឋាភិបាល​កំពុង​ដុត​ដៃ​ដុត​ជើង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ពន្លត់​ភ្លើងឆេះ​ព្រៃ​ឲ្យ​ទាន់ពេល​វេលា ការពារ​ការ​ប៉ះពាល់​ជីវិត​ប្រជាជន។

គួរ​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​ផ្ទៃ​ដី​ជាង ៣២៨ ០០០​ហិចតា​ត្រូវ​បាន​ដុត​បំផ្លាញ ខណៈ​ដែល​ប្រជាជន​រាប់​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ខ្លួន និង​មនុស្សជាង ៩ ០០០ នាក់​កំពុង​ព្យាយាម​ជួយ​ពន្លត់​ភ្លើង​នេះ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី
;