ចាន់ រតនា លើកឡើងពីបច្ចេកទេស Kick Boxing និងអារម្មណ៍មិនអាចជួយកម្ពុជានៅស៊ីហ្គេម
- 2019-09-20 02:57:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ រតនា លើកឡើងពីបច្ចេកទេស Kick Boxing និងអារម្មណ៍មិនអាចជួយកម្ពុជានៅស៊ីហ្គេម
ចន្លោះមិនឃើញ
អ្នកប្រដាល់គុនខ្មែរ និងគុនចម្រុះល្បីឈ្មោះនៅកម្ពុជា ចាន់ រតនា មានអារម្មណ៍ស្ដាយដែលមិនអាចចូលរួមប្រកួតលើប្រភេទកីឡា Kick Boxing តំណាងកម្ពុជាដើម្បីជួយស្វែងរកមេដាយក្នុងព្រឹត្តិការកីឡាស៊ីហ្គេមចុងឆ្នាំនេះ។
អ្នកប្រដាល់ដែលមានបទពិសោធច្រើនលើកឆាកអន្តរជាតិខាងលើនេះបានឲ្យដឹងថា បើតាមការយល់ដឹង និងបានឃើញកន្លងមកប្រភេទកីឡា Kick Boxing នេះគេឲ្យវ៉ៃដៃចេញច្រើន និងទាត់ ខណៈអាចបោះជង្គង់ពីចម្ងាយ។ រតនា ពិតជាចង់យកបទពិសោធដែលខ្លួនមានលើកឆាកអន្តរជាតិទៅប្រកួតរកមេដាយជូនកម្ពុជានោះណាស់ ប៉ុន្តែដោយសារតែកិច្ចសន្យា និងបញ្ហាផ្ទាល់ខ្លួនខ្លះៗទើបមិនអាចចូលរួមបាន។ ប៉ុន្តែអ្នកប្រដាល់រូបនេះ ក៏បានជូនពរកីឡាករជម្រើសជាតិទាំងអស់ឲ្យខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីយកដណ្ដើមមេដាយជូនជាតិ។
រំលឹកដែរថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅឯប្រទេសហ្វីលីពីនលើកនេះគេមានបញ្ចូលឲ្យលេងប្រភេទកីឡា Kick Boxing ផងដែរ។ សម្រាប់កម្ពុជានឹងបញ្ចូលកីឡាករទៅលេងប្រភេទកីឡាមួយនេះផងដែរ៕
វីដេអូ៖
ហង្ស ស៊ឺន ៖ "ឡៅ ចិត្រា មានភាគរយច្រើនឈ្នះខ្សែក្រវាត់ ហើយត្រៀមឲ្យល្អនៅស៊ីហ្គេម"
ឡៅ ចន្ទ្រា ទាត់ថៃ ឃុនក្រុងថេប ខូចដៃថ្ងៃមុននេះជាជំហានដំបូងនៃ Kick Boxing របស់គេ
អ្នករៀបចំប្រដាល់សង្វៀនឯកភ្នំ និយាយអ្វីខ្លះពី រឿង សោភ័ណ្ឌ ប៉ះ Iquezang ចុងសប្ដាហ៍នេះ?