លោក អូបាម៉ា និយាយដៀមដាមដល់ប្រធានាធិបតី១រូប ដែលចូលចិត្តលេងបណ្តាញសង្គម
- 2019-09-20 03:05:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក អូបាម៉ា និយាយដៀមដាមដល់ប្រធានាធិបតី១រូប ដែលចូលចិត្តលេងបណ្តាញសង្គម
ចន្លោះមិនឃើញ
អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បាននិយាយដៀមដាមដល់ប្រធានាធិបតីមួយរូបដែលចូលចិត្តប្រើប្រាស់បណ្តាញសង្គម នោះគឺសំដៅទៅលោក ដូណាល់ ត្រាំ ដែលតែងតែបើកមើល និងបង្ហោះសារនានាលើ Twitter របស់ខ្លួន។
ថ្លែងក្នុងព្រឹត្តិការណ៍ឯកជនមួយនៅក្រុមហ៊ុនវិភាគទិន្នន័យ Splunk ក្នុងរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោក អូបាម៉ា បានលើកឡើងយ៉ាងដូច្នេះថា៖ «រឿងដែលមានប្រយោជន៍ គឺកុំមើលទូរទស្សន៍ ឬអានប្រព័ន្ធផ្សព្វផ្សាយសង្គម។ រឿង២នេះ ខ្ញុំចង់ទូន្មានថា ប្រសិនបើអ្នកជាប្រធានាធិបតីរបស់យើង គឺកុំធ្វើអ៊ីចឹង។ វាបង្កើតនូវការរំខានយ៉ាងច្រើន ដល់ការវិនិច្ឆ័យរបស់អ្នក»។
លោកបន្តថា ប្រធានាធិបតីមួយរូប មិនអាចស្រូបយកព័ត៌មានទាំងអស់ដោយខ្លួនឯងបានទេ នៅពេលធ្វើការសម្រេចចិត្ត។ ដូច្នេះវាគឺសំខាន់ណាស់ ក្នុងការមានក្រុមសម្រាប់ផ្តល់ព័ត៌មាន និងបរិបទអំពីបញ្ហា ទៅឱ្យប្រធានាធិបតី៕