ពីឡុតវៀតណាម ដែលបាញ់ទម្លាក់យន្តហោះអាមេរិក៧គ្រឿង បានទទួលមរណភាពហើយ
- 2019-09-23 07:33:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីឡុតវៀតណាម ដែលបាញ់ទម្លាក់យន្តហោះអាមេរិក៧គ្រឿង បានទទួលមរណភាពហើយ
ចន្លោះមិនឃើញ
លោក Nguyen Van Bay ដែលល្បីល្បាញរឿងបាញ់ទម្លាក់យន្តហោះអាមេរិក៧គ្រឿង ក្នុងអំឡុងសង្គ្រាមវៀតណាម បានទទួលមរណភាព ក្នុងអាយុ ៨៣ឆ្នាំ នៅក្រុងហូជីមិញ បន្ទាប់ពីធ្លាក់ខ្លួនឈឺមួយរយៈកន្លងមក។ នេះបើតាមការចុះផ្សាយរបស់ Vietnam News នៅថ្ងៃទី២៣ ខែកញ្ញានេះ។
លោកបានកើតក្នុងឆ្នាំ១៩៣៦ នៅខេត្ត Sa Dec (បច្ចុប្បន្នជាផ្នែកមួយនៃខេត្ត Dong Thap)។ លោកបានចូលរួមក្នុងកងទ័ពវៀតណាមខាងជើង នៅអាយុ១៧ឆ្នាំ។
លោកស្ថិតក្នុងចំណោមពីឡុតវៀតណាម ១៩រូប ដែលមានសិទ្ធិទទួលបាន "Flying ace" ដែលបាញ់ទម្លាក់យន្តហោះសត្រូវចាប់ពី ៥គ្រឿងឡើង។
លោក Nguyen Van Bay បានបើកយន្តហោះរុស្ស៊ី MiG-17 ក្នុងការបាញ់ទម្លាក់យន្តហោះអាមេរិក ៧គ្រឿង ក្នុងចន្លោះឆ្នាំ ១៩៦៥-៦៨។
បន្ទាប់ពីចប់សង្គ្រាមនៅខែមេសា ឆ្នាំ១៩៧៥ លោក Bay បានបំពេញតួនាទីផ្សេងៗក្នុងជួរកងទ័ព ក្នុងនោះក៏រួមមានទាំងបេសកកម្មនៅកម្ពុជាផងដែរ មុនចូលនិវត្តន៍នៅឆ្នាំ១៩៨៩៕