Spurs ធ្លាក់ចេញពី League Cup ដោយសារ​ក្រុម​មក​ពី​លីគ​លំដាប់ទី ៤

  • 2019-09-25 02:10:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Tottenham Hotspur បានធ្លាក់ចេញពីពាន Carabao Cup (English League Cup) ត្រឹម​ជុំទី៣ ក្រោយ​ចាញ់​ក្រុម​មកពី​លីគ​លំដាប់ទី៤ Colchester United ដោយ​បាល់​ប៉េណាល់ទីកាត់សេចក្ដី ៤-៣ ក្រោយ​ស្មើគ្នា ០-០។

កីឡាករ​របស់​ Spurs សោកស្ដាយ​ ក្រោយធ្លាក់ចេញពីការប្រកួត
បរាជ័យនេះ គឺជា​សម្ពាធ​ថ្មី​បន្ថែម​ទៀត​ លើ​លោក Mauricio Pochettino។ តាំងពីឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League រដូវកាល​មុន​មក Spurs បាន​ធ្លាក់​ដុនដាប​យ៉ាង​ខ្លាំង ពោល​គឺ​ឈ្នះ​តែ ៤ប្រកួត​ប៉ុណ្ណោះ ក្នុង ១៧ប្រកួត​ចុងក្រោយ។ បើគិត​តែនៅ​ Premier League វិញ ក្រុមនេះ បាន​ចាញ់​ក្រុម​កំពូល​តារាង Liverpool ដល់ទៅ ១០ពិន្ទុប៉ុណ្ណោះ ទោះទើប​លេងបាន ៦ប្រកួត​ក៏ដោយ។
កីឡាករ​របស់​ក្រុម Colchester អបអរក្រោយជ័យជម្នះ

លទ្ធផល​ទាំងអស់​កាលពីយប់មិញ៖

សូមទស្សនា​វីដេអូហាយឡាយខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;