អាជ្ញាធររាជធានីភ្នំពេញ ជូនដំណឹងពីរឿងសំរាមក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ
- 2019-09-25 04:00:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធររាជធានីភ្នំពេញ ជូនដំណឹងពីរឿងសំរាមក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ
ចន្លោះមិនឃើញ
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងថា ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៧ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០១៩ បុគ្គលិក កម្មករមួយចំនួន របស់ក្រុមហ៊ុនស៊ីនទ្រី ត្រូវបានឈប់សម្រាកពីការងារ និងខ្លះទៅស្រុកកំណើត ដែលធ្វើឱ្យការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម ក្នុងរាជធានីភ្នំពេញ មានភាពរអាក់រអួលមិនបានពេញលេញ។
ដើម្បីថែរក្សាសោភ័ណភាព អនាម័យ បរិស្ថានរាជធានីភ្នំពេញ រដ្ឋបាលរាជធានីបានអំពាវនាវឱ្យប្រជាពលរដ្ឋ កុំបញ្ចេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈ ដោយស្នើឱ្យរក្សាទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួនជាបណ្តោះអាសន្នសិន៕