Man Utd ព្រលឹង​ចុងសក់ ដោយសារ​ក្រុម​មកពីលីគ​លំដាប់ទី៣ (វីដេអូ)

  • 2019-09-26 02:21:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Manchester United បាន​យកឈ្នះ​ក្រុម​មកពីលីគ​លំដាប់ទី៣ Rochdale ទាំង​ត្រដាបត្រដួស ពោល​គឺ​ដោយសារ​បាល់ប៉េណាល់ទី​កាត់សេចក្ដី ៥-៣ ក្រោយ​ស្មើគ្នា ១-១ នៅ​ជុំទី៣ ពាន​រង្វាន់ Carabao Cup កាលពីយប់មិញ។

កីឡាករ​យុវជន វ័យ១៧ឆ្នាំ​ Mason Greenwood បានស៊ុត​ឲ្យ​ក្រុម​លោក Ole នាំមុខ​ នៅនាទី ៦៨ ប៉ុន្តែ​នៅនាទី ៧៤ យុវជន​វ័យ ១៦ឆ្នាំ Luke Matheson បាន​ជួយ​ឲ្យ​ Rochdale តាម​ស្មើវិញ។

Mason Greenwood អបអរ​ក្រោយ​ស៊ុត​ឲ្យ Man Utd

ការប្រកួត​បានឈាន​ដល់​វគ្គ​ប៉េណាល់ទី​កាត់សេចក្ដី។ កីឡាករ Man Utd បាន​ស៊ុត​ចូលទាំង ៥រូប ខណៈ Sergio Romero បាន​ជួយ​សង្រ្គោះ​១គ្រាប់ ជួយ​ឲ្យបិសាចក្រហម ឡើង​ទៅ​កាន់​ជុំទី ៤។

យុវជន​វ័យ ១៦ឆ្នាំ Luke Matheson អបអរក្រោយស៊ុត​បញ្ចូលទី​ឲ្យ Rochdale

នា​ជុំបន្ទាប់ Man Utd នឹងត្រូវ​ប៉ះ​គូប្រជែង Chelsea នា​ចុង​ខែ​តុលា៕

សូមទស្សនាវីដេអូហាយឡាយខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;