iPhone 11 នឹងលោតសាររំខាន បើប្ដូរប្រើ​អេក្រង់​អាយ​

  • 2019-09-26 03:36:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ Apple បាន​បញ្ចេញ​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​គ្រឿង​បន្លាស់​របស់​ iPhone 11 iPhone 11 Pro និង​ iPhone 11 Pro Max​។ ក្នុង​នោះ​ Apple បាន​បញ្ជាក់​ថា​ថា​ទូរសព្ទ​គ្រួសារ​ iPhone 11 ថ្មី​របស់​ពួក​គេ​មាន​សមត្ថភាព​សម្គាល់​ថា​ម្ចាស់​ទូរសព្ទ​បាន​ប្ដូរ​ប្រើ​អេក្រង់​អាយ(អេក្រង់​មិន​ទទួល​ស្គាល់ដោយ​ Apple) ដែល​ស្រដៀង​នឹង​សមត្ថភាព​សម្គាល់​ថ្ម​អាយ​របស់​ iPhone ជំនាន់​មុន​ៗ​។

Apple បាន​អះអាង​ថា​អេក្រង់​របស់​ iPhone 11 ត្រូវ​បាន​ រចនា​ ធ្វើ​តេស្ត​ និង​ផលិត​តាម​ស្តង់ដារ​គុណភាព​របស់​ក្រុមហ៊ុន​ ដែល​ផ្ដល់​មុខ​ងារ​និង​ការ​ឆ្លើយ​តប​ត្រឹមត្រូវ​សម្រាប់​គ្រប់​រូបភាព​ដូចជា​ភាព​ភ្លឺ​ ភាព​ច្បាស់​លាស់​នៃ​ពណ៌ True Tone, Night Shift, និង Haptic Touch​។ Apple និយាយ​ថា​អេក្រង់​អាយ​មាន​បញ្ហា​ multi-toch ខុស​ពណ៌ ហើយ​អាច​នឹង​ស៊ី​ថ្ម​ច្រើន​ទៀត​ផង​។

ចាប់​ផ្ដើម​ពី​ iOS 13.1 មក​ម្ចាស់​ទូរសព្ទ​ iPhone 11 នឹង​ឃើញ​សារ​មួយ​សរសេរ​ថា​៖ «Unable to verify this iPhone has a genuine Apple display» បើ​សិន​ពួក​គេ​កំពុង​​ប្រើអេក្រង់​អាយ​។ នៅ​ក្រោម​កាលៈទេសៈ​នេះ​ ទូរសព្ទ​​តែង​បង្ហាញ​ការ​ដាស់តឿន​​នៅ Setting>General>About ​។

គេ​អាច​នឹង​ទទួល​សារ​បន្ថែម​មួយ​ទៀត​ដែល​សរសេរ​ថា៖ «Apple has updated the device information for this iPhone»។ មាន​ន័យ​ថា​ Apple បាន​រក្សា​ទុក្ខ​ក្នុង​បញ្ជី​ថា​ iPhone នេះ​គឺ​បាន​ប្រើ​អេក្រង់​អាយ សម្រាប់​ងាយ​ស្រួល​ក្នុង​ការ​វិភាគ​ជួសជុល​។ Apple ណែ​នាំ​ឲ្យ​ទៅ​ដូរ​អេក្រង់​នៅ​ Apple Store ឬ Apple Authorized Servie Provider ដើម្បី​ជៀស​វាង​បញ្ហា​ទាំង​នេះ​៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទថ្មី
;